មហាជននិងអ្នកគាំទ្រស្ទើរទប់ទឹកភ្នែកពុំបានបន្ទាប់ពីឃើញបេក្ខជន Cambo Rapper ២រូប គឺ BoBo និង 4L បានញុំាបាយរួមគ្នា១ចាន២នាក់ជាមួយនិងពងទាចៀន ដែលបង្ហាញពីភាពស្ម័គ្រជាបងជាប្អូននិងគ្នា បន្ទាប់ពីចុះពីឆាកប្រកួត Cambo Rapper កាលពីប៉ុន្មានថ្ងៃនេះ។

តាមរយៈវិដេអូខ្លីដែលបេក្ខជន Cambo Rapper BoBo បានបង្ហោះកាលពីថ្ងៃសុក្រកន្លងមកនេះ ពិតជាធ្វើឱ្យមហាជន និង អ្នកគាំទ្រ មានការស្លុតចិត្ត ហើយអាណិតអាសូរបេក្ខជន Cambo Rapper ទាំង២រូបនេះខ្លាំងណាស់ មិនត្រឹមតែស្រឡាញ់គ្នាជាបងជាប្អូន និងតស៊ូជាមួយគ្នានៅលើឆាករ៉េបតែមួយនេះប៉ុណ្ណោះទេ នៅឯក្រៅឆាកឯណោះវិញ អ្នកទាំងពីរលើសពីមិត្តនិងបងប្អូនទៅទៀត ជាក់ស្តែងដូចដែលទស្សនិកជនបានឃើញស្រាប់ អ្នកទាំងពីរបានញុំាបាយមួយចានរួមគ្នាជាមួយនិងពងទាចៀន មើលទៅកំសត់ហួសថ្លែង ប៉ុន្តែពោរពេញទៅដោយក្តីសុខ។
គ្រាន់តែឃើញវិដេអូនេះហើយធ្វើឱ្យមហាជននិងអ្នកគាំទ្រជាច្រើនស្ទើទប់ទឹកភ្នែកមិនបាន។ អ្នកខ្លះក៏សរសើរពីទឹកចិត្តអ្នកទាំងពីរ ស៊ូអត់ស៊ូឃ្លានមានអីញុំា ញុំាជាមួយគ្នា មិនរើសអើងគ្នា។ អ្នកខ្លះទៀតក៏បានបន្តលើកទឹកចិត្តឱ្យអ្នកទាំងពីប្រឹងប្រែងឡើងដើម្បីឈោងចាប់ក្តីស្រមៃនៅថ្ងៃខាងមុខ។ ចំណែកឯគណកម្មការលោក ប្រុសឡា វិញទប់អារម្មណ៍មិនជាប់ក៏បានចូលទៅខមមិននៅក្រោមវិដេអូរបស់កូនសិស្សខ្លួន « I hope your brotherhood will always remain strong! Two horses can move stronger than one »។
បេក្ខជន BoBo ថែមទាំងបាននិយាយថា « ជាបងប្អូនណា យើងគឺជាបងប្អូនជារៀងរហូត សូមទោសបងប្រុសដែលជាដាក់ឈឺពេក»។
មិនត្រឹមតែញុំាបាយ១ចានរួមគ្នាជាមួយពងទាចៀន១គ្រាប់ប៉ុណ្ណោះទេ BoBo ថែមទាំងពីរធ្លាប់មានអនុស្សាវរីយ៍កំសត់កម្រ និងបានចាប់ដៃគ្នាហែលឆ្លងនូវឧបសគ្គនិងទុក្ខលំបាកជាច្រើនទៀត។ ក្តីស្រមៃធំរបស់ BoBo និង 4L នៅលើឆាក Cambo Rapper នេះ គឺចង់បានពានដ៏ធំមួយនេះ ប៉ុន្តលទ្ធផលយ៉ាងណានោះ នៅពុំទាន់មាននរណាម្នាក់ដឹងច្បាស់នៅឡើយទេ។ តែទោះជាយ៉ាងណា មិនថា BoBo ឬ 4L នោះទេ ដែលលើកពាន ម្នាក់ៗសុទ្ធតែរីករាយដែលឃើញដៃគូខ្លួនទទួលបានជោគជ័យលើវិស័យចម្រៀងរ៉េប៕






សូមទស្សនាវីដេអូលើ Facebook

