បេក្ខជន Cambo Rapper BoBo និង 4L រួមសុខរួមទុក្ខ បាយ១ចាន ពងទាចៀន១គ្រាប់ ហូបជុំគ្នាក្រោយចប់​ការប្រកួត ធ្វើឱ្យអ្នកគាំទ្រស្ទើរទប់ទឹកភ្នែកពុំបាន!

សង្គម​ និង​សេដ្ឋកិច្ច

មហាជននិងអ្នកគាំទ្រស្ទើរទប់ទឹកភ្នែកពុំបានបន្ទាប់ពីឃើញបេក្ខជន Cambo Rapper ២រូប គឺ BoBo និង 4L បានញុំាបាយរួមគ្នា១ចាន២នាក់ជាមួយនិងពងទាចៀន ដែលបង្ហាញពីភាពស្ម័គ្រជាបងជាប្អូននិងគ្នា បន្ទាប់ពីចុះ​ពីឆាកប្រកួត Cambo Rapper កាលពីប៉ុន្មានថ្ងៃនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈវិដេអូខ្លីដែលបេក្ខជន Cambo Rapper BoBo បានបង្ហោះកាលពីថ្ងៃសុក្រកន្លងមកនេះ ពិតជាធ្វើឱ្យ​មហាជន និង អ្នកគាំទ្រ មានការស្លុតចិត្ត ហើយអាណិតអាសូរបេក្ខជន Cambo Rapper ទាំង២រូបនេះខ្លាំងណាស់ មិនត្រឹមតែស្រឡាញ់គ្នាជាបងជាប្អូន និងតស៊ូជាមួយគ្នានៅលើឆាករ៉េបតែមួយនេះប៉ុណ្ណោះទេ នៅឯក្រៅឆាក​ឯណោះ​វិញ អ្នកទាំងពីរលើសពីមិត្តនិងបងប្អូនទៅទៀត ជាក់ស្តែងដូចដែលទស្សនិកជនបានឃើញស្រាប់ អ្នកទាំង​ពីរបានញុំាបាយមួយចានរួមគ្នាជាមួយនិងពងទាចៀន មើលទៅកំសត់ហួសថ្លែង ប៉ុន្តែពោរពេញទៅដោយក្តីសុខ។

គ្រាន់តែឃើញវិដេអូនេះហើយធ្វើឱ្យមហាជននិងអ្នកគាំទ្រជាច្រើនស្ទើទប់ទឹកភ្នែកមិនបាន។ អ្នកខ្លះក៏សរសើរពី​ទឹកចិត្តអ្នកទាំងពីរ ស៊ូអត់ស៊ូឃ្លានមានអីញុំា ញុំាជាមួយគ្នា មិនរើសអើងគ្នា។ អ្នកខ្លះទៀតក៏បានបន្តលើក​ទឹកចិត្ត​ឱ្យអ្នកទាំងពីប្រឹងប្រែងឡើងដើម្បីឈោងចាប់ក្តីស្រមៃនៅថ្ងៃខាងមុខ។ ចំណែកឯគណកម្មការលោក ប្រុសឡា វិញទប់អារម្មណ៍មិនជាប់ក៏បានចូលទៅខមមិននៅក្រោមវិដេអូរបស់កូនសិស្សខ្លួន « I hope your brotherhood will always remain strong! Two horses can move stronger than one »។

បេក្ខជន BoBo ថែមទាំងបាននិយាយថា « ជាបងប្អូនណា យើងគឺជាបងប្អូនជារៀងរហូត សូមទោសបងប្រុស​ដែលជាដាក់ឈឺពេក»។  

មិនត្រឹមតែញុំាបាយ១ចានរួមគ្នាជាមួយពងទាចៀន១គ្រាប់ប៉ុណ្ណោះទេ BoBo ថែមទាំងពីរធ្លាប់មានអនុស្សាវរីយ៍​កំសត់កម្រ និងបានចាប់ដៃគ្នាហែលឆ្លងនូវឧបសគ្គនិងទុក្ខលំបាកជាច្រើនទៀត។ ក្តីស្រមៃធំរបស់ BoBo និង 4L នៅលើឆាក Cambo Rapper នេះ គឺចង់បានពានដ៏ធំមួយនេះ ប៉ុន្តលទ្ធផលយ៉ាងណានោះ នៅពុំទាន់មាននរណា​ម្នាក់ដឹងច្បាស់នៅឡើយទេ។ តែទោះជាយ៉ាងណា មិនថា BoBo ឬ 4L នោះទេ ដែលលើកពាន ម្នាក់ៗសុទ្ធតែ​រីករាយដែលឃើញដៃគូខ្លួនទទួលបានជោគជ័យលើវិស័យចម្រៀងរ៉េប៕

សូមទស្សនាវីដេអូលើ Facebook