គម្រោងធំៗទាំង៨ ដែលសម្រេចបានក្នុងឆ្នាំ២០២២ នឹងកំពុងកែប្រែមុខមាត់កម្ពុជាឱ្យកាន់តែទាក់ទាញ

សង្គម​និង​សេដ្ឋកិច្ច

ជាការពិតណាស់គម្រោងអភិវឌ្ឍន៍ធំៗនៅកម្ពុជាគឺមានច្រើន ហើយក៏កំពុងតែសាងសង់យ៉ាងសកម្មផងដែរ ដែលមានទាំងស្ពាន ផ្លូវ ថ្នល់ ក៏ដូចជាប្រលានយន្តហោះជាដើម។ ក្នុងនោះដែរក៏មានគម្រោងយក្សទាំង៥ ដែលលេចធ្លោជាងគេហើយក៏កំពុងតែរៀបនឹងរះឡើងនាពេលខាងមុខ ដែលវាអាចនឹងធ្វើឲ្យប្រទេសកម្ពុជាកាន់តែស្អាត និងទំ​នើបជាមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

. គម្រោងផ្លូវជាតិលេខ៥

គម្រោងផ្លូវជាតិលេខ៥ គឺជាផ្លូវជាតិអាស៊ានហាយវេលេខ១ ចំណាយទឹកប្រាក់ស្ថាបនាឡើងវិញ ក្នុងទំហំ ៥០០លានដុល្លារអាមេរិក។ ចំពោះផ្លូវជាតិមួយខ្សែនេះត្រូវបានបែងចែកជាបួនកំណាត់ ដោយកំណាត់ពីព្រែកក្តាមទៅធ្លាម្អម និងពីធ្លាម្អមដល់បាត់ដំបង សម្រេចបាន៦៦% គិតត្រឹមខែមិនា ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយនេះផងដែរ។ ក្នុងនោះដែលនៅកំណាត់ផ្លូវលេខ៥ដដែលនេះ ពីបាត់ដំបងទៅសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បានសាងសង់ចប់រួចរាល់ ហើយបានបើសម្ពោធជាផ្លូវការកាលពី ខែមករា ឆ្នាំ២០២២ កន្លងទៅ។

២.គម្រោងសាងសង់ពង្រីកផ្លូវជាតិលេខ៣(ចោមចៅ-ក្រុងកំពត)

គម្រោងសាងសង់ពង្រីកផ្លូវជាតិលេខ៣(ចោមចៅ-ក្រុងកំពត) គម្រោងនេះមានប្រវែងប្រមាណ១៣៤គីឡូម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC)។គម្រោងនេះចំណាយថវិកាប្រមាណជាង២១៥លានដុល្លារអាមេរិកក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។គម្រោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Guangzhou Construction Technical Consulting ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៤ខែ គិតចាប់ពីអំឡុងខែតុលា ឆ្នាំ២០១៨ ដល់អំឡុងខែកក្កដា ឆ្នាំ២០២១។

កំណាត់ផ្លូវជាតិលេខ៣ គឺជាខ្សែផ្លូវដ៏សំខាន់មួយសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូន ទំនិញរវាងរាជធានីភ្នំពេញ ទៅខេត្តកំពត់ កែប និងឆ្ពោះទៅកាន់ខេត្តព្រះសីហនុផងដែរ។កំណាត់នេះផងដែរផ្លូវ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលថ្ងៃទី ២ មីនា ឆ្នាំ២០២២ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

.គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប មានប្រវែងសរុប ១០៨ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៥០ លានដុល្លារអាមេរិក ដោយក្នុងនោះ ចំនួន ៩លានដុល្លារអាមេរិក បន្ថែមទៀតនឹងត្រូវចំណាយលើការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ផងដែរ។ការដ្ឋានសាងសង់ផ្លូវនេះ បានបើកការដ្ឋានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០  ហើយបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ក្រោមវត្តមានសម្ដេច ហ៊ុន សែន។

៤. គម្រោងស្តារឡើងវិញផ្លូវជាតិលេខ២១ (តាខ្មៅ-ជ្រៃធំ)

គម្រោងស្តារឡើងវិញផ្លូវជាតិលេខ២១ (តាខ្មៅ-ជ្រៃធំ) មានប្រវែងសរុបប្រមាណ៣គីឡូម៉ែត្រចាប់ពីផ្លូវបំបែក ផ្លូវជាតិលេខ២ដល់រង្វង់មូលស្ពានព្រែកសំរោង ឋិតក្នុងភូមិសាស្ត្រទឹកដីខេត្តកណ្តាល។ គម្រោងបានចាប់អនុវត្តតាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១មក ហើយបានបើកសម្ពោធជាផ្លូវការ កាលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមានសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ផ្លូវជាតិលេខ២១នេះ គឺជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់រាជធានីភ្នំពេញជាមួយបណ្តាញផ្លូវគមនាគមន៍មួយចំនួនដូចជា៖ ផ្លូវជាតិលេខ២ (ត្រង់រង្វង់មូលក្រុងតាខ្មៅ) ផ្លូវក្រវាត់ក្រុងទី២ ផ្លូវក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ២១A និងផ្លូវជាតិលេខ២១B ដោយឆ្លងកាត់ក្រុង-ស្រុក ចំនួន៣ រួមមាន៖ ក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-វៀត ណាម (ជ្រៃធំ-ឡុងប៊ិញ)។

៥. គម្រោងសាងសង់ផ្លូវជាតិលេខ៥១

គម្រោងសាងសង់ផ្លូវជាតិលេខ៥១ ផ្លូវនេះមានប្រវែងសរុប ៣៧,៩៥គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤) សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ចំណាយថវិកាអស់ជាង ៤០,៨៨លានដុល្លារអាមេរិក បើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៥ មីនានេះ ក្រោយអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

៦. គម្រោងសាងសង់ផ្លូវជាតិលេខ៧(ខ្លាស្ទុះ-ឃុំរមាត)

ណាត់​ផ្លូវជាតិ​លេខ​ ៧(ខ្លាស្ទុះ-ឃុំរមាត)  ​ដែលមាន​ប្រវែង​ជាង​ ៩៣​ គីឡូម៉ែត្រ​ក្នុង​ខេត្តក្រចេះ​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន សម្ពោធ​ដាក់ឱ្យ​ប្រើ​​ជា​ផ្លូវការ កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពី​បញ្ចប់​គម្រោង​លើក​​កម្ពស់​គុណភាព​ផ្លូវ​នេះ​កាលពី​ឆ្នាំ​ ២០១៨ ក្រោម​ជំនួយឥតសំណង​របស់​ចិន​ក្នុងតម្លៃ​ជាង ៣៣ ​លាន​ដុល្លារ​។ផ្លូវ​នេះ​គឺជា​ចំណែក​មួយ​នៃ​ការជួយ​របស់​មិត្ត​ចិន​សម្រាប់​តភ្ជាប់​ក្នុង​តំបន់​ឦសាន ។

៧. គម្រោងសាងសង់ស្ពានចំនួន០៧កន្លែង ក្នុងខេត្តក្រចេះ និងខេត្តព្រៃវែង

គម្រោងនេះជាជំនួយឥតសំណងរបស់ជប៉ុន ដោយចំណាយថវិកាប្រមាណ៣៥លានដុល្លារអាមេរិក។នៃគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់ នៅតំបន់ប្រឈមនឹងទឹកជំនន់ ស្ថិតក្នុងខេត្តក្រចេះ និងខេត្តព្រៃវែង បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលថ្ងៃទី១៦ កុម្ភៈ ២០២២ ក្រោមអធិបតីភាពសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

.ផ្លូវល្បឿនលឿនក្រុងភ្នំពេញ-ព្រះសីហនុ

ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុគ្រោងនឹងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននៅខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។ គម្រោងសាងសង់ផ្លូវទំនើបមួយខ្សែនេះ អាចហើយមុនពេលកំណត់ ខណៈបច្ចុប្បន្នសម្រេចបានជាង៩៤% ​​ដោយថ្មីៗក្រុមហ៊ុនចិនបានបណ្តុះកូនឈើពិសេសជាច្រើនដើម ដើម្បីបង្កើតបានជាខ្សែរក្រេវ៉ាត់ពណ៍បៃតង ប្រវែងសរុប៣៥គីឡូម៉ែត្រ នៅតាមបណ្តោយផ្លូវតែម្តងផងដែរ។

គួរបញ្ជាក់ដែរថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ គម្រោងវិនិយោតដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សរុបមានចំនួន ៤៧ គម្រោង បានកើនឡើង ៣គម្រោង ស្មើនឹង ៦,៨%  ដែលមានទុនវិនិយោគសរុបចំនួន ២ ៥២០,៦ លានដុល្លារអាមេរិក បានកើនឡើង ១៤,២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ នេះបើតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ប្រចាំត្រីមាសទី១ ឆ្នាំ២០២២។

ក្នុងនោះ គម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានត្រឹមតែ ៤គម្រោងប៉ុណ្ណោះ ធ្លាក់ចុះ ៧៥% ដែលមានទុនវិនិយោគសរុបចំនួន ៣០១,១៨ លានដុល្លារអាមេរិក ធ្លាក់ចុះ ៧៩,៨% បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២១។​

ទន្ទឹមនឹងនេះ គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៤៣ គម្រោង បានកើនឡើង ១៥ គម្រោង ស្មើនឹង ៥៣,៦% និងទុនវិនិយោគសរុបចំនួន ២ ២១៩,៤លានដុល្លារអាមេរិក បានកើនឡើង ២១០,៣% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១។

គម្រោងវិនិយោគទាំងនេះ រួមមាន មណ្ឌលភ័ស្តុភារកម្មនិងកំពង់ផែពហុបំណង វារីអគ្គិសនី រោងចក្រផលិតសំបកកង់យានយន្តសណ្ឋាគារ រោងចក្រស៊ីម៉ង់ត៍ កសិដ្ឋានដាំដំណាំចេក និងដំណាំហូបផ្លែផ្សេងៗទៀត រោងចក្រដំឡើងរថយន្ត និងមន្ទីរពេទ្យពហុព្យាបាលជាដើម៕