មកមើលទិដ្ឋភាពមង្គលការកូនប្រុស​ឯកឧត្តម​ សុខ​ ចិន្ដា​សោភា​ និងកូនស្រី​ឧកញ៉ា​សៅ​ សេងហាក់

ជុំវិញ​ឧកញ៉ា

មង្គលការកូនប្រុសស្រីរបស់ឯកឧត្តម​ សុខ​ ចិន្ដា​សោភា​ និងលោក​ជំទាវ​ ទន់​ ឯកសូហ្វី​ ជាគូរនិងកូនស្រី​លោក​ឧកញ៉ា ​សៅ​ សេងហាក់ និង​លោក​ជំទាវ​ រស់​ តារ៉ា​  ត្រូវបានរៀបចំធ្វើឡើងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅ​ព្រីមមៀរ​សែនសុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​​ពិធី​អាពាហ៍ពិពាហ៍នេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ដោយសារតែការរៀបចំតុបតែងកម្មវិធីប្រៀបបីដូចជាសម័យបុរាណ ទាំងការរៀបចំរោងមង្គល ផ្លែឈើទាំង៣៦មុខ ជាពិសេសកម្រងផ្កាបំពាក់លើកកូនប្រុសស្រីធ្វើឡើងពីចង្កោមផ្លែម្រេចខ្ចីរបស់ខ្មែរយើងទៀតផង។

យោងតាមបណ្ដាញសង្គមផ្លូវការរបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានឱ្យដឹងថាពិធីអាពាហ៍ពិពាហ៍នេះ មានការអញ្ជើញជាកិត្តិយស​ពីសំណាក់​ថ្នាក់ដឹកនាំជាតិជាន់ខ្ពស់  ឥស្សរជន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ជាច្រើនរូបផងដែរ ដែលក្នុងនោះ​រួមមាន​ដូចជា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោកអ្នកឧកញ៉ា ភាព ហៀក រួមទាំងឥស្សរជនជាច្រើនរូបទៀត៕