មង្គលការកូនប្រុសស្រីរបស់ឯកឧត្តម សុខ ចិន្ដាសោភា និងលោកជំទាវ ទន់ ឯកសូហ្វី ជាគូរនិងកូនស្រីលោកឧកញ៉ា សៅ សេងហាក់ និងលោកជំទាវ រស់ តារ៉ា ត្រូវបានរៀបចំធ្វើឡើងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅព្រីមមៀរសែនសុខ។

ពិធីអាពាហ៍ពិពាហ៍នេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ដោយសារតែការរៀបចំតុបតែងកម្មវិធីប្រៀបបីដូចជាសម័យបុរាណ ទាំងការរៀបចំរោងមង្គល ផ្លែឈើទាំង៣៦មុខ ជាពិសេសកម្រងផ្កាបំពាក់លើកកូនប្រុសស្រីធ្វើឡើងពីចង្កោមផ្លែម្រេចខ្ចីរបស់ខ្មែរយើងទៀតផង។
យោងតាមបណ្ដាញសង្គមផ្លូវការរបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានឱ្យដឹងថាពិធីអាពាហ៍ពិពាហ៍នេះ មានការអញ្ជើញជាកិត្តិយសពីសំណាក់ថ្នាក់ដឹកនាំជាតិជាន់ខ្ពស់ ឥស្សរជន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ជាច្រើនរូបផងដែរ ដែលក្នុងនោះរួមមានដូចជា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោកអ្នកឧកញ៉ា ភាព ហៀក រួមទាំងឥស្សរជនជាច្រើនរូបទៀត៕




















