អ៊ីរ៉ង់ បានវាយប្រហារប្រទេសចំនួន១១ ដោយប្រើគ្រាប់ផ្លោងចំនួន ១៤៨១គ្រាប់ និងមីស៊ីលជាង ៥៨៨គ្រាប់

អន្តរជាតិ

ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមមក អ៊ីរ៉ង់បានបាញ់មីស៊ីលជាង ៥៨៨គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ៨៩៣ គ្រាប់ទៅកាន់ប្រទេសនៅទូទាំងមជ្ឈិមបូព៌ាចំនួន១១ មានប្រទេសហ្ស៊កដានី អ៊ឺរ៉ាក់ ស៊ីប បារ៉ែន គុយវ៉ែត ស៊ីរី អារ៉ាប៊ីសាអូឌីត អូម៉ង់ ខណៈអារ៉ាប់រួម អ៊ីស្រាអែល និងកាតា គឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមតួលេខសរុបរបស់ The Jerusalem Post គិតត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ នៅអ៊ីស្រាអែល។

សូមបញ្ជាក់ថា ការវាយប្រហារទាំងនេះ គឺជាផ្នែកមួយនៃសង្គ្រាមសងសឹកដែលកំពុងពង្រីកខ្លួនដោយអ៊ីរ៉ង់ ប្រយុទ្ធប្រឆាំងនឹងអ្វីដែលពួកគេចាត់ទុកថាជាសត្រូវឈ្លានអធិបតេយ្យភាពដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕