តម្លៃប្រេងសាំងកម្ពុជានៅដើមខែមីនានេះ មានការប្រែប្រួលបន្តិចបើធៀបនឹងចុះខែកុម្ភៈ ពោលតម្លៃសាំងធម្មតា ត្រូវលក់ក្នុងតម្លៃ ៣៨៥០ រៀល ក្នុងមួយលីត្រ ឡើងថ្លៃ ១០០ រៀល ។ ចំណែកឯប្រេងម៉ាស៊ូត មានតម្លៃ ៣៨៥០រៀល ឡើងថ្លៃ៥០រៀល ក្នុងមួយលីត្រ។

នេះបើយោងតាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦នេះ។ តម្លៃប្រេងសាំងដែលត្រូវលក់ក្នុងតម្លៃខាងលើ គឺគិតចាប់ពីថ្ងៃទី ០១ ខែមីនា ដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦។
ការប្រែប្រួលឡើងថ្លៃ១០០រៀល ក្នុងមួយលីត្រ សម្រាប់សាំងធម្មតា និងប្រេងម៉ាស៊ូត ៥០រៀល គឺធៀបតម្លៃកាលពីថ្ងៃទី២១ ដល់២៨ ខែកុម្ភៈ ឆ្នាំ២០២៦។
សូមបញ្ជាក់ថា តម្លៃប្រេងសាំងនៅកម្ពុជាមានការប្រែប្រួលឡើងចុះគឺអាស្រ័យលើទីផ្សារប្រេងអន្តរជាតិ។ រាល់១០ថ្ងៃម្តង ក្រសួងពាណិជ្ជកម្មនឹងធ្វើការជូនដំណឹងពីបម្រែបម្រែតម្លៃនៅលើទីផ្សារ៕

