អាកាសចរណ៍នូវែលសេឡង់ កាត់បន្ថយជើងហោះហើរជាង ១ ពាន់ជើង ក្រោយតម្លៃប្រេងសាំងឡើងថ្លៃខ្លាំង

អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ជាតិនូវែលសេឡង់ បានប្រកាសនៅថ្ងៃទី១២ ខែមីនាថា ខ្លួននឹងលុបចោលជើងហោះហើរចំនួន ១ ១០០ ជើង ក្នុងរយៈពេលពីរខែខាងមុខ ដោយសារតែផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Nikhil Ravishankar នាយកប្រតិបត្តិក្រុមហ៊ុន Air New Zealand បាននិយាយថា ប្រហែល ៥% នៃជើងហោះហើររបស់ខ្លួននឹងត្រូវលុបចោល ដោយនឹងធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរចំនួន ៤៤ ០០០ នាក់។

លោក Ravishankar បាននិយាយទៀតថា ជើងហោះហើរដែលត្រូវបានលុបចោលភាគច្រើនស្ថិតនៅលើផ្លូវហោះហើរក្នុងស្រុក នៅក្នុងប្រទេសនូវែលសេឡង់ ប៉ុន្តែក៏នឹងរួមបញ្ចូលជើងហោះហើរអន្តរជាតិមួយចំនួនផងដែរ។

លោក Ravishankar បានលើកឡើងទៀតថា ៖”ជាមួយនឹងការប្រែប្រួលមិនធ្លាប់មានពីមុនមកនៃតម្លៃប្រេងឥន្ធនៈយន្តហោះដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា ក្រុមហ៊ុនអាកាសចរណ៍នៅជុំវិញពិភពលោកកំពុងកែសម្រួលតម្លៃសំបុត្រយន្តហោះ និងកាលវិភាគរបស់ពួកគេ ដើម្បីជួយគ្រប់គ្រងផលប៉ះពាល់នៃការចំណាយដែលកើនឡើងគួរឲ្យកត់សម្គាល់ទាំងនេះ”។

ជម្រាបជូនផងដែរថា ប្រេងឥន្ធនៈយន្តហោះជាធម្មតាមានតម្លៃប្រហែល ៨៥ដុល្លារក្នុងមួយបារ៉ែល ប៉ុន្តែតម្លៃឥឡូវនេះបានកើនឡើងទ្វេដង។ ការ​លុប​ចោល​ជើងហោះហើរ​ទាំងនេះ នឹង​ជួយ​រក្សា​ការ​ហោះហើរ​ឲ្យ​មាន​តម្លៃ​សមរម្យ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន និង​ធានា​ថា​ក្រុមហ៊ុន​នៅតែមាន​ប្រេងឥន្ធនៈគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់រយៈពេលវែង៕​