រាជរដ្ឋាភិបាលសម្រេចមិនយកអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូត ឆ្លើយតបនឹងការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកល

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចមិនយកអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូត ដើម្បីជាការឆ្លើយតបនឹងការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកល។ នេះបើយោងតាមការបញ្ជាក់បន្ថែមនៅលើបណ្ដាញសង្គមផ្លូវការរបស់សម្ដេចធិបតី នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចធិបតី បានលើកឡើងថា ស្ថិតក្នុងដំណាក់កាលដ៏លំបាកនៃការប្រែប្រួលកើនឡើងតម្លៃប្រេងឥន្ទន:ជាសាកល​នេះ​ រាជរដ្ឋាភិបាលកម្ពុជា​ បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់រួមមាន៖ ១/​ បន្តបញ្ចុះចំនួន​ ៦,៥សេនដុល្លារ/លីត្រ​ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។ ២/​ បន្តបញ្ចុះ​ ១សេនដុល្លារ/លីត្របន្ថែមទៀត​ ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី​ ៩០ដុល្លារ/បារ៉ែល​ និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស​ ១០០ដុល្លារ/បារ៉ែល និងទី៣/​ ពន្ធគយ​ ០​ (សូន្យ)​។

ជាមួយគ្នានេះ​ ដោយផ្អែកតាមសភាពការណ៍​ និងថ្លៃប្រេងឥន្ទន:បន្តកើនឡើងនៅទីផ្សារអន្តរជាតិ​ សម្តេចធិបតីនាយករដ្ឋមន្ត្រី​ បានសម្រេច៖ ១/​ បញ្ចុះអាករបន្ថែមលើប្រេងសាំង​ និងប្រេងម៉ាស៊ូតមក​ ០​ (សូន្យ)​ ដុល្លារ។ ២/​ បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូត​ ពី​ ៤%​ មក​ ០%​ និង៣/​ បញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំង​ និងម៉ាស៊ូត​ ពី​ ១០%​ មក​ ៤%​ ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស​ ចំនួន​ ៦%៕