រដ្ឋមន្ត្រីក្រសួងការងារ លោកស្រី Chavez-DeRemer នឹងលាលែងពីចេញពីតំណែងរបស់ខ្លួន បន្ទាប់ពីមានរឿងអាស្រូវជាច្រើនជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តិលើបុគ្គលិកស្រីវ័យក្មេង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Steven Cheung នាយកទំនាក់ទំនងសេតវិមាន បានប្រកាសនៅថ្ងៃទី២០ ខែមេសាថា រដ្ឋមន្ត្រីក្រសួងការងារ លោកស្រី Lori Chavez-DeRemer នឹងចាកចេញពីរដ្ឋបាល ដើម្បីទៅកាន់តំណែងក្នុងវិស័យឯកជនជំនួសវិញ។
គួរឲ្យដឹងផងដែរថា ជុំវិញការចាកចេញរបស់លោក Chavez នេះ អនុរដ្ឋមន្ត្រីលោក Keith Sonderling នឹងត្រូវចូលទៅដឹកនាំក្រសួងការងារអាមេរិកបណ្តោះអាសន្ន ខណៈវាមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងតែងតាំងឲ្យអ្នកណា កាន់តំណែងនេះរយៈពេលវែង។
ជម្រាបជូនថា លោកស្រី Chavez-DeRemer ដំបូងឡើយបានទទួលការគាំទ្រពីសមាជិកបក្សប្រជាធិបតេយ្យជាង ១០ នាក់ ក្នុងអំឡុងពេលដំណើរការបញ្ជាក់ការងាររបស់លោកស្រី នៅក្នុងតំណែង ប៉ុន្តែថ្មីៗនេះបានប្រឈមមុខនឹងការអំពាវនាវឲ្យលាលែងពីតំណែងវិញ ដោយសារតែការចោទប្រកាន់ថាលោកស្រី ទីប្រឹក្សា និងសមាជិកគ្រួសាររបស់លោកស្រី តែងតែផ្ញើសារជាអក្សរជាមួយនឹងសំណើផ្ទាល់ខ្លួនផ្សេងៗ ទៅកាន់បុគ្គលិកវ័យក្មេងក្រោមឱវាទជានិច្ច៕

