លោក ត្រាំ និយាយថានឹងពិចារណាលើសំណើចរចាថ្មីរបស់អ៊ីរ៉ង់

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងពិចារណាលើសំណើចុងក្រោយរបស់អ៊ីរ៉ង់ នៅក្នុងពេលដ៏ខ្លីនេះ ចំពេលស្ថានភាពហាក់កំពុងមានធូស្រាលឡើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី២ ខែមេសា លោក ត្រាំ បានសរសេរថា លោកនឹងពិនិត្យឡើងវិញនូវផែនការរបស់អ៊ីរ៉ង់ដែលទើបនឹងផ្ញើមក នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកក៏បានបង្ហាញការសង្ស័យផងដែរ ជុំវិញការទទួលយកសំណើនេះ ដោយសារតែអ៊ីរ៉ង់មិនទាន់បង់ថ្លៃសងគ្រប់គ្រងនូវអ្វីដែលពួកគេបានធ្វើចំពោះមនុស្សជាតិ និងពិភពលោក ក្នុងរយៈពេល ៤៧ឆ្នាំកន្លងមកនេះ។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយមុនពេលឡើងយន្តហោះ Air Force One លោកប្រធានាធិបតីអាមេរិករូបនេះ បានបន្ថែមទៀតថា អ៊ីរ៉ង់ មានចេតនាផ្ញើនូវសំណើចរចាដែលចេញពីពាក្យពេចន៍ពិតប្រាកដ ហើយថាលោកនឹងផ្តល់ព័ត៌មានថ្មីៗ នៅពេលក្រោយ។

គួរឲ្យដឹងថា យោងតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim និង Fars News ពីមុនបានរាយការណ៍ថា មន្ត្រីអ៊ីរ៉ង់បានដាក់សំណើចរចា ១៤ ចំណុចទៅសហរដ្ឋអាមេរិក តាមរយៈប្រទេសប៉ាគីស្ថាន។ នេះ​ជា​ការ​ឆ្លើយ​តប​របស់​ទីក្រុង​តេអេរ៉ង់​ចំពោះ​សំណើ​ប្រាំបួន​ចំណុច​មុន​របស់​ទីក្រុង​វ៉ាស៊ីនតោន។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយការប្រយុទ្ធគ្នាបានបញ្ឈប់ បន្ទាប់ពីបទឈប់បាញ់នៅថ្ងៃទី៨ ខែមេសា ដើម្បីអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ចរចា។ តែទោះជាយ៉ាងណាក អ៊ីរ៉ង់នៅបន្តរក្សាការគ្រប់គ្រងយ៉ាងតឹងរ៉ឹងនៃច្រកសមុទ្រ Hormuz ខណៈដែលសហរដ្ឋអាមេរិកបានដាក់ការបិទផ្លូវលើកំពង់ផែអ៊ីរ៉ង់ជាការសងសឹក៕​