សម្តេចធិបតី៖ ថៃលុប MoU 2001 ស្មើបិទផ្លូវចរចារ ហេតុនេះកម្ពុជា ត្រូវទៅដោះស្រាយតាមផ្លូវច្បាប់

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថៃ លុប MoU 2001 ស្មើបិទផ្លូវចរចារ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា ត្រូវរកទៅដោះស្រាយតាមផ្លូវច្បាប់។សម្តេចធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី “អបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលរៀបចំឡើងនៅថ្ងៃទី១៥ ឧសភា ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី កម្ពុជាព្យាយាមគេចចេញពីសង្គ្រាម ព្យាយាមដោះស្រាយដោយមិនចំណាយអាយុជីវិតប្រជាជន និងដោះស្រាយតាមផ្លូវច្បាប់ តាមបន្ដការទូតឱ្យអស់ពីលទ្ធភាព

ហើយទោះបីនៅមានសង្ឃឹម១ភាគរយ ក្នុងការចូលទៅដោះស្រាយដោយសន្ដិភាព គឺត្រូវប្រើឱ្យអស់ពីលទ្ធភាព ជៀសវាងការច្បាំងគ្នា។

ជាមួយគ្នានេះ សម្តេចធិបតី ៖ “ថៃ លុបអនុស្សារណៈឆ្នាំ២០០១ ស្មើនឹងបិទផ្លូវចរចារ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា ត្រូវរកទៅដោះស្រាយតាមផ្លូវច្បាប់ ហើយរាជរដ្ឋាភិបាលកម្ពុជា នៅតែស្វែងរកដំណោះស្រាយដោយសន្ដិភាព បញ្ជៀសកុំឱ្យមានជនពិការ ក្មេងកំព្រា”។

ជាថ្មីម្តងទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ពលរដ្ឋកម្ពុជាជាង១៧លាននាក់ គ្មានអ្នកណាលត់ជង្គង់កាត់ដីឲ្យគេនោះឡើយ ទឹកដី ត្រូវការពារ ប្រជាជន ក៏ត្រូវការពារ ហេតុនេះសម្តេចធិបតី ក៏សូមឱ្យប្រជាជនខ្មែរត្រូវចិញ្ចឹមស្មារតីរួបរួម ដើម្បីរួមគ្នារក្សាសន្ដិភាពបានយូរអង្វែង៕ អត្ថបទ៖ហ្សាលីន