ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថៃ លុប MoU 2001 ស្មើបិទផ្លូវចរចារ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា ត្រូវរកទៅដោះស្រាយតាមផ្លូវច្បាប់។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី “អបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលរៀបចំឡើងនៅថ្ងៃទី១៥ ឧសភា ២០២៦។

នាឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី កម្ពុជាព្យាយាមគេចចេញពីសង្គ្រាម ព្យាយាមដោះស្រាយដោយមិនចំណាយអាយុជីវិតប្រជាជន និងដោះស្រាយតាមផ្លូវច្បាប់ តាមបន្ដការទូតឱ្យអស់ពីលទ្ធភាព
ហើយទោះបីនៅមានសង្ឃឹម១ភាគរយ ក្នុងការចូលទៅដោះស្រាយដោយសន្ដិភាព គឺត្រូវប្រើឱ្យអស់ពីលទ្ធភាព ជៀសវាងការច្បាំងគ្នា។
ជាមួយគ្នានេះ សម្តេចធិបតី ៖ “ថៃ លុបអនុស្សារណៈឆ្នាំ២០០១ ស្មើនឹងបិទផ្លូវចរចារ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា ត្រូវរកទៅដោះស្រាយតាមផ្លូវច្បាប់ ហើយរាជរដ្ឋាភិបាលកម្ពុជា នៅតែស្វែងរកដំណោះស្រាយដោយសន្ដិភាព បញ្ជៀសកុំឱ្យមានជនពិការ ក្មេងកំព្រា”។
ជាថ្មីម្តងទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ពលរដ្ឋកម្ពុជាជាង១៧លាននាក់ គ្មានអ្នកណាលត់ជង្គង់កាត់ដីឲ្យគេនោះឡើយ ទឹកដី ត្រូវការពារ ប្រជាជន ក៏ត្រូវការពារ ហេតុនេះសម្តេចធិបតី ក៏សូមឱ្យប្រជាជនខ្មែរត្រូវចិញ្ចឹមស្មារតីរួបរួម ដើម្បីរួមគ្នារក្សាសន្ដិភាពបានយូរអង្វែង៕ អត្ថបទ៖ហ្សាលីន

