អភិបាលខេត្ដកណ្ដាល ប្រកាសផ្ដល់រង្វាន់​ ២​លានរៀល​ និង​ធានារក្សា​ការ​សម្ងាត់ សម្រាប់អ្នកដែលផ្ដល់ព័ត៌មានពីទីតាំង Scam Online

សង្គម​ និង​សេដ្ឋកិច្ច

លោក គួច ចំរើន អភិបាលខេត្ដកណ្ដាល បានប្រកាសផ្ដល់រង្វាន់ចំនួន២លានរៀលសម្រាប់បងប្អូនជនជាតិខ្មែរណាដែលមានចិត្ដស្នេហាជាតិពិតប្រាកដ នៅក្នុងការផ្ដល់ពីទីតាំង Scam Online ក្នុងភូមិសាស្រ្ដ​ខេត្ត​កណ្ដាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបញ្ជាក់បែបនេះរបស់លោកអភិបាលខេត្ដ ធ្វើឡើងនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។ លោក គួច ចំរើន បានលើកឡើងដោយមានខ្លឹមសារទាំងស្រុងថា « ខេត្ត​កណ្ដាល!​ ខ្មែរ​ស្នេហា​ជាតិ​ណា​ ផ្ដល់​ព័ត៌មាន​ ជា​សម្ងាត់​ ដល់យើងខ្ញុំ​ អំពី​ទីតាំង​ និង​ការ​ប្រព្រឹត្តិ​ Scam Online ក្នុង​ខេត្ត​កណ្ដាល​ ឈានទៅបង្ក្រាបបាន​ ខ្ញុំបាទ​ជូន​រង្វាន់​ ២​លានរៀល​ និង​រក្សា​ការ​សម្ងាត់​ជូន​។»

សូមជម្រាបជូនថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានប្រកាសប្ដេជ្ញាចិត្ដយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់ថា នឹងបោសសម្អាត ​ Scam Online ឱ្យអស់ទាំងស្រុងពីប្រទេសកម្ពុជា ដើម្បីលើកកម្ពស់កេរ្ដិ៍ឈ្មោះល្អរបស់កម្ពុជានៅលើឆាកអន្ដរជាតិ ក៏ដូចជាដើម្បីទាក់ទាញវិនិយោគិនបរទេសមកបណ្ដាក់ទុនរកស៊ី និងទាក់ទាញភ្ញៀវទេសចរមកកម្សាន្ដកម្ពុជាកាន់តែច្រើន៕