លោក គួច ចំរើន អភិបាលខេត្ដកណ្ដាល បានប្រកាសផ្ដល់រង្វាន់ចំនួន២លានរៀលសម្រាប់បងប្អូនជនជាតិខ្មែរណាដែលមានចិត្ដស្នេហាជាតិពិតប្រាកដ នៅក្នុងការផ្ដល់ពីទីតាំង Scam Online ក្នុងភូមិសាស្រ្ដខេត្តកណ្ដាល។

ការបញ្ជាក់បែបនេះរបស់លោកអភិបាលខេត្ដ ធ្វើឡើងនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។ លោក គួច ចំរើន បានលើកឡើងដោយមានខ្លឹមសារទាំងស្រុងថា « ខេត្តកណ្ដាល! ខ្មែរស្នេហាជាតិណា ផ្ដល់ព័ត៌មាន ជាសម្ងាត់ ដល់យើងខ្ញុំ អំពីទីតាំង និងការប្រព្រឹត្តិ Scam Online ក្នុងខេត្តកណ្ដាល ឈានទៅបង្ក្រាបបាន ខ្ញុំបាទជូនរង្វាន់ ២លានរៀល និងរក្សាការសម្ងាត់ជូន។»
សូមជម្រាបជូនថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានប្រកាសប្ដេជ្ញាចិត្ដយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់ថា នឹងបោសសម្អាត Scam Online ឱ្យអស់ទាំងស្រុងពីប្រទេសកម្ពុជា ដើម្បីលើកកម្ពស់កេរ្ដិ៍ឈ្មោះល្អរបស់កម្ពុជានៅលើឆាកអន្ដរជាតិ ក៏ដូចជាដើម្បីទាក់ទាញវិនិយោគិនបរទេសមកបណ្ដាក់ទុនរកស៊ី និងទាក់ទាញភ្ញៀវទេសចរមកកម្សាន្ដកម្ពុជាកាន់តែច្រើន៕



