មកមើលទិដ្ឋភាពមង្គលការ អ្នកឧកញ៉ា ម៉ម វណ្ណឌី និងលោកជំទាវអ្នកឧកញ៉ា ទៀង ផល្លា

ជុំវិញ​ឧកញ៉ា

កាលពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងលោកជំទាវអ្នកឧកញ៉ា ទៀង ផល្លា បានរៀបចំពិធីមង្គលការដ៏ធំមួយ ដោយមានការអញ្ជើញ​ចូលរួមពី សម្តេច ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ាៗច្រើនរូប នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វារ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីមង្គលអាពាហ៍ពិពាហ៍ដ៏ធំនេះ កូនប្រុសនាម ម៉ម វណ្ណឌី និងកូនស្រី​នាម ទៀង ផល្លា។ ក្នុងកម្មវិធី​មង្គលការ​អភិជននេះ មានការអញ្ជើញចូលរួមពីឥស្សរជន ថ្នាក់ដឹកនាំ សម្តេច ឯកឧត្តម លោកជំទាវ ច្រើនរូប រួមមាន៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី, ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ, ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ព្រមទាំង​ឯកឧត្តម លោកជំទាវ អ្នកមុខអ្នកការ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

សូមជម្រាបថា កូនកំលោះ អ្នកឧកញ៉ា ម៉ម វណ្ណឌី បច្ចុប្បន្នមានតួនាទីជា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ​មានឋានៈស្មើ ទេសរដ្ឋមន្ត្រី, អនុប្រធាន​សមាគមអតីត​យុទ្ធជន និងនិវត្តជនកម្ពុជា ទទួលបន្ទុកធុរកិច្ច និងការងារ​វិនិយោគ និងជាទីប្រឹក្សាគណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ។ អ្នកឧកញ៉ា ក៏ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឌីភីម្ចាស់ចម្ការ ផងដែរ៕

រូបភាព៖ The Ring