កាលពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកជំទាវអ្នកឧកញ៉ា ទៀង ផល្លា បានរៀបចំពិធីមង្គលការដ៏ធំមួយ ដោយមានការអញ្ជើញចូលរួមពី សម្តេច ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ាៗច្រើនរូប នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វារ រាជធានីភ្នំពេញ។

ពិធីមង្គលអាពាហ៍ពិពាហ៍ដ៏ធំនេះ កូនប្រុសនាម ម៉ម វណ្ណឌី និងកូនស្រីនាម ទៀង ផល្លា។ ក្នុងកម្មវិធីមង្គលការអភិជននេះ មានការអញ្ជើញចូលរួមពីឥស្សរជន ថ្នាក់ដឹកនាំ សម្តេច ឯកឧត្តម លោកជំទាវ ច្រើនរូប រួមមាន៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី, ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ, ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកមុខអ្នកការ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
សូមជម្រាបថា កូនកំលោះ អ្នកឧកញ៉ា ម៉ម វណ្ណឌី បច្ចុប្បន្នមានតួនាទីជា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានឋានៈស្មើ ទេសរដ្ឋមន្ត្រី, អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទទួលបន្ទុកធុរកិច្ច និងការងារវិនិយោគ និងជាទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ អ្នកឧកញ៉ា ក៏ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឌីភីម្ចាស់ចម្ការ ផងដែរ៕


































រូបភាព៖ The Ring

