ក្រុមហ៊ុនយោធាអាមេរិកមួយ កំពុងចរចាទិញយករោងចក្រពី Nissan ដើម្បីផលិតដ្រូន នៅជប៉ុន

អន្តរជាតិ

ក្រុមហ៊ុនការពារជាតិអាមេរិក Anduril Industries កំពុងពិភាក្សាអំពីការទិញយករោងចក្រដំឡើង Oppama របស់ក្រុមហ៊ុន Nissan Motor នៅជិតទីក្រុងតូក្យូ ដើម្បីផលិតហោះគ្មានមនុស្សបើកយោធា (ដ្រូន) នៅក្នុងប្រទេសជប៉ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ខណៈពេលដែលក្រុមហ៊ុនទាំងពីរ នៅតែមិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងនៅឡើយ កិច្ចព្រមព្រៀងដ៏គួរឲ្យភ្ញាក់ផ្អើលនេះ អាចនឹងមើលឃើញការផ្លាស់ប្តូរពីរោងចក្រផលិតរថយន្ត ទៅជាជម្ឈមណ្ឌលសម្រាប់ផលិតអាវុធជំនួសវិញ។

គួរឲ្យដឹងថា ជុំវិញការពិភាក្សាអំពីការទិញយករោងចក្រ Oppama នេះ​ ត្រូវបានកើតឡើង នៅពេលដែលរដ្ឋាភិបាលរបស់លោកស្រី Sanae Takaichi កំពុងស្វែងរកការផលិតឧបករណ៍ការពារជាតិ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា វិបត្តិនៅច្រកសមុទ្រតៃវ៉ាន់ អាចបង្កហានិភ័យដល់ជប៉ុន។

ជម្រាបជូនថា រដ្ឋាភិបាលរបស់លោកស្រី Takaichi ត្រូវបានគេរំពឹងថានឹងបង្ហាញនៅឆ្នាំនេះនូវយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីមួយដែលអាចពន្លឿនការចំណាយលើយន្តហោះគ្មានមនុស្សបើក គ្រាប់រំសេវ និងឧបករណ៍យោធាផ្សេងទៀត ខណៈពេលដែលកំពុងរៀបចំផែនការដើម្បីពង្រីកការផលិតអាវុធរបស់ប្រទេសបន្ថែមទៀត៕​