គណៈកម្មការទំនាក់ទំនងសហព័ន្ធសហរដ្ឋអាមេរិក (FCC) កាលពេលថ្មីៗនេះ បាននិយាយថា ខ្លួននឹងហាមឃាត់ការនាំចូលឧបករណ៍បន្ថែមទៀតពីក្រុមក្រុមហ៊ុនផលិតនៅចិន ដែលជាវិធានការចុងក្រោយបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបង្ក្រាបឧបករណ៍អេឡិចត្រូនិកដែលបង្កហានិភ័យដល់សន្តិសុខជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញវិធានការចុងក្រោយនេះ ត្រូវបានធ្វើឡើង ក្រោមច្បាប់ដែលមានស្រាប់របស់ FCC ដែលបានដាក់ចេញក្នុងឆ្នាំ២០២២ លើម៉ូដែលថ្មីនៃឧបករណ៍ទូរគមនាគមន៍ និងកាមេរ៉ាសុវត្ថិភាពដែលផលិតដោយក្រុមហ៊ុន Huawei, ZTE, Hytera, Hikvision និង Dahua ដោយលើកឡើងពីហានិភ័យសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។
យ៉ាងណាមិញ ការហាមឃាត់ចុងក្រោយនេះ ត្រូវបានរួមបញ្ចូលទាំងម៉ូដែលចាស់ៗ ផងដែរ មិនមែនគ្រាន់តែម៉ូដែលដែលត្រូវបានផលិតឡើងចាប់ពីចុងឆ្នាំ២០២២ នោះទេ។ ការបន្ថែមការហាមឃាត់នេះ ត្រូវបានគេរំពឹងថានឹងចូលជាធរមានៅខែកក្កដាខាងមុខ។
គួរជម្រាបជូនផងដែរថា ការពីចុងឆ្នាំមុន FCC ក៏បានហាមឃាត់ការនាំចូលដ្រូនចំពោះម៉ូដែលថ្មីៗទាំងអស់ពីប្រទេសចិន ខណៈកាលពីខែមីនា ស្ថាប័ននេះ បានបន្តហាមឃាត់ការនាំចូលម៉ូដែលថ្មីៗនៃរ៉ោតទ័រដែលផលិតនៅចិន ដែលត្រូវបានប្រើសម្រាប់ភ្ជាប់កុំព្យូទ័រ ទូរស័ព្ទ និងឧបករណ៍ឆ្លាតវៃ ទៅអ៊ីនធឺណិត ផងដែរ៕

