អ្នកឧកញ៉ា ម៉ម វណ្ណឌី ឧបត្ថម្ភថវិកាជួយសាងសង់ផ្ទះចំនួន ៥០ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តស្ទឹងត្រែង

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានចូលរួមឧបត្ថម្ភថវិកាជួយសាងសង់ផ្ទះចំនួន ៥០ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុង​ខេត្តស្ទឹងត្រែង ដែលមានជីវភាពខ្វះខាត គ្មានដី ឬគ្មានផ្ទះស្នាក់នៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចូលរួមឧបត្ថម្ភថវិកាជួយសាងសង់ផ្ទះនេះ បានធ្វើឡើងក្នុងពិធីរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បន្ដចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ ស្ទឹងត្រែង នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។

គួររំឭកថា កាលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំសង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធនានា ជុំវិញខេត្តក្រចេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានមាន​ប្រសាសន៍ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តន៍ជន ពីព្រោះ​ពួកគាត់ជាអ្នកដែលធ្លាប់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ។

សូមជម្រាបថា ខេត្តស្ទឹងត្រែង ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា មានព្រំប្រទល់ខាងជើងជាប់ខេត្ត​ពីរនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ គឺខេត្តចំប៉ាសាក់ និងខេត្តអត្តពឺ ខាងត្បូងជាប់ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ខាងកើតជាប់ខេត្តរតនគិរី និងខាងលិចជាប់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ៕