កម្ពុជា សិង្ហបុរី សន្យាជំរុញទំនាក់ទំនងការទូត និងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល ដើម្បីជាប្រយោជន៍ទៅវិញទៅមក

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សមាជិករដ្ឋសភា និង​ជា​ប្រេសិត​ពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា បាន​អនុញ្ញាតឱ្យ លោក ស្ទីវិន ប៉ាង Steven PANG ឯកអគ្គរដ្ឋទូត​នៃសាធា​រណរដ្ឋសិង្ហបុរី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបនេះធ្វើឡើងក្នុងគោលបំណងចម្បង ដើម្បីបន្តពង្រឹង និងពង្រីក​កិច្ច​សហ​ប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី ឱ្យកាន់តែស្អិតល្មួត និងមាន​ភាពល្អប្រសើរថែមមួយកម្រិតទៀត។

តាមរយៈការពិភាក្សានេះ ភាគីទាំងពីរបានបង្ហាញនូវឆន្ទៈក្នុងការ​ជំរុញទំនាក់​ទំនង​ការទូត និងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលនានា ដើម្បីជាប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជាតិទាំងពីរ។

គួរបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-សិង្ហបុរី គឺជាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ​ដ៏រឹងមាំ ដែលត្រូវបានពង្រឹងជាបន្តបន្ទាប់ទាំងក្នុងកម្រិតទ្វេភាគី និងតំបន់ (អាស៊ាន)។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងបង្ហាញការប្តេជ្ញាចិត្តខ្ពស់​ក្នុង​ការថែរក្សា និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែ​ស៊ីជម្រៅកិច្ចសហប្រតិ​បត្តិ​ការដ៏លេចធ្លោរវាងប្រទេសទាំងពីរ រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខាភិបាល  ការវិនិយោគលើ    វិស័យកសិកម្ម ការកែច្នៃអាហារនិង បណ្តុះបណ្តាលធនធានមនុស្សផ្នែកវេជ្ជសាស្ត្រ៕