ក្រុមហ៊ុនកូនខ្មែរ PICG ទទួលសិទ្ធិលក់ និងចែកចាយផ្តាច់មុខ សំបកកង់ម៉ូតូ Michelin របស់បារាំង & Corsa របស់ឥណ្ឌូនេស៊ី នៅប្រទេសកម្ពុជា។ នេះបើតាមការបង្ហាញឱ្យដឹងពីក្រុមហ៊ុន នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

ក្រុមហ៊ុន PIC Group មានលោក គឹន ឧត្តមមុនី ស៊ីណាត ជានាយកប្រតិបត្តិនៃ ក្រុមហ៊ុន ផ្តើមចេញពីក្រុមហ៊ុនមានបុគ្គលិកតែម្នាក់ រហូតមានសមត្ថភាពនាំយកក្រុមហ៊ុនយក្សម៉ាក PETRONAS ក្រោមម៉ាកយីហោ PETRONAS Lubricants Cambodia ដែលត្រូវបាន នាំចូល និងចែកចាយផ្តាច់មុខតែមួយគត់ មកបម្រើជូនអតិថិជននៅប្រទេសកម្ពុជា។
ក្រុមហ៊ុន PICG គឺជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយផ្តាច់មុខនូវប្រេងគ្រប់ប្រភេទម៉ាក PETRONAS នៅកម្ពុជា តាំងពីឆ្នាំ២០១៨ រហូតមកទល់ពេលបច្ចុប្បន្ននេះ។ ប្រេង PETRONAS គឺជាម៉ាកយីហោដ៏ល្បីល្បាញ ប្រចាំ ប្រទេសម៉ាឡេស៊ី និងនៅលើសកលលោក ហើយម៉ាកយីហោប្រេង PETRONAS ក៏មានប្រវត្តិបំបែក កំណត់ត្រា ជាម៉ាកយីហោ ជាប់ Top Strongest Brand រយៈពេល ៥ឆ្នាំ ជាប់ៗគ្នាផងដែរ។
សូមជម្រាបថា ក្រុមហ៊ុន PICG ជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធជាច្រើន ផ្សេងៗទៀតនៅកម្ពុជា។ PICG បាននឹងកំពុងទទួលសិទ្ធិផ្ដាច់មុខ ចែកចាយផលិតផលប្រេងម៉ាក PETRONAS និងសំបកកង់រថយន្តម៉ាក សៃលុន (Sailun) ដែលផលិតដោយប្រើជ័រកៅស៊ូខ្មែរ មានរោងចក្រនៅ ខេត្តស្វាយរៀង។










