លោក ត្រាំ ចុះបទបញ្ជាហាមឃាត់លើទេសចរណ៍សម្រាលកូន នៅលើទឹកដីសហរដ្ឋអាមេរិក

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើបទបញ្ជាថ្មីមួយដើម្បីទប់ស្កាត់សញ្ជាតិពីកំណើត ចំពោះអ្នកដំណើរចូលមកកាន់ទឹកដីសហរដ្ឋអាមេរិក ក្រោមរូបភាពទេសចរណ៍ តែក្នុងគោលបំណងពិតគឺដើម្បីសម្រាលកូន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ ត្រូវបានគេរាយការណ៍ថា បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិចំនួនពីរ ដោយក្នុងនោះរួមមានបទបញ្ជាមួយដែលពង្រីកបន្ថែមទៀតចំពោះច្បាប់ដែលស្រាប់លើជនមិនមែនជាពលរដ្ឋដូច្នេះកូនៗរបស់ពួកគេគឺមិនមានសិទ្ធិទទួលបានសញ្ជាតិពីកំណើតនោះឡើយ។

មិនតែប៉ុណ្ណោះ ចំពោះបទបញ្ជាក់ថ្មីមួយទៀត គឺហាមឃាត់អ្វិដែលហៅថាជាទេសចរណ៍សម្រាលកូន ដែលជាការអនុវត្តទៅលើម្តាយដែលកំពុងមានផ្ទៃពោះ ហើយធ្វើដំណើរមកកាន់ទឹកដីសហរដ្ឋអាមេរិក ដើម្បីសម្រាលកូន ព្រោះចង់ឲ្យកូនរបស់ពួកគេទទួលបានសញ្ជាតិតែម្តង។

គួរឲ្យដឹងផងដែរថា កាលពីឆ្នាំមុន ប្រធានាធិបតីរូបនេះ ក៏បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយផ្សេងទៀត ដោយប្រកាសថា កូនដែលកើតពីឪពុកម្តាយនៅសហរដ្ឋអាមេរិកដោយខុសច្បាប់ ឬមានទិដ្ឋាការស្នាក់នៅបណ្ដោះអាសន្ន នឹងមិនអាចក្លាយជាពលរដ្ឋអាមេរិកដោយស្វ័យប្រវត្តិនោះទេ។

ជម្រាបជូនថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី លោក ត្រាំ ក្នុងការទប់ស្កាត់សិទ្ធិជាពលរដ្ឋពីកំណើត គឺជាផ្នែកមួយនៃយុទ្ធនាការទូលំទូលាយរបស់លោក ដើម្បីកំណត់លើអន្តោប្រវេសន៍ ដែលរួមមានការបណ្តេញជនអន្តោប្រវេសន៍រាប់លាននាក់ដែលគ្មានឯកសារ និងការដកការការពារការនិរទេសចេញពីពលរដ្ឋនៃប្រទេសជាងដប់ ផងដែរ៕​