ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រកាសនឹងទៅបង្រៀនពីការទិញលក់ភាគហ៊ុនក្នុងផ្សារ​មូលបត្រកម្ពុជា នៅតាម​សហគ្រាស ឬអង្គភាពរដ្ឋ ព្រមទាំងក្រុមហ៊ុនឯកជននានា

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន បុរី វិមានសំណាង ម.ក នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានប្រកាសនឹងទៅបង្រៀនពីការទិញលក់ភាគហ៊ុនក្នុងផ្សារ​មូលបត្រកម្ពុជា និងការវិនិយោគទៅលើមូលបត្រ​កម្មសិទ្ធិ​ជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុនបុរី វិមានសំណាង ម.ក នៅតាមសហគ្រាស ឬអង្គភាពរដ្ឋ ព្រមទាំងក្រុមហ៊ុនឯកជន ដែលមានគ្នាលើសពី ២០នាក់​ឡើង​ទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គម លោកឧកញ៉ាបណ្ឌិត បានលើកឡើងថា សហគ្រាស ឬអង្គភាពរដ្ឋ ព្រមទាំងក្រុមហ៊ុន​ឯកជន ឬវិនិយោគិន មានគ្នាលើសពី ២០នាក់ឡើងទៅ ដែលចង់ចេះអំពីការទិញ និងលក់ភាគហ៊ុន នៅក្នុងផ្សារ​មូលបត្រកម្ពុជា (CSX) ពិសេសចង់វិនិយោគទៅលើមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន​បុរី វិមានសំណាង ម.ក នោះសូមអញ្ជើញទាក់ទងមក កញ្ញា ម៉ុនផល អាណុច តាមលេខ 061 96 2000 ដោយលោកនិងក្រុមការងារ នឹងទៅបង្រៀន ព្រមទាំងបើកគណនេយ្យជួញដូរមូលបត្រដល់ទីកន្លែងជួន ដោយមិនគិតថ្លៃ។

សូមជម្រាបថា ក្រុមហ៊ុន បុរី វិមានសំណាង ម.ក (BVS) បានប្រកាស​ដាក់លក់​ IPO ជាផ្លូវការ ចំនួន ១០% តម្លៃប្រមាណ ១០លានដុល្លារ ចាប់ពីថ្ងៃទី២ ខែកក្កដា រហូតដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ សម្រាប់លោក​អ្នកមានបំណងជួយវិនិយោគ ទៅលើមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក នោះសូមចូលតាមរយៈតំណរនេះ https://subscription.bvs.com.kh ឬទាក់ទង​ទៅលោក​ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដោយផ្ទាល់ តាមលេខ 012 96 2000 (WhatsApp & Telegram) ឬ Email: [email protected] បានគ្រប់ពេល។