ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន បុរី វិមានសំណាង ម.ក នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានប្រកាសនឹងទៅបង្រៀនពីការទិញលក់ភាគហ៊ុនក្នុងផ្សារមូលបត្រកម្ពុជា និងការវិនិយោគទៅលើមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុនបុរី វិមានសំណាង ម.ក នៅតាមសហគ្រាស ឬអង្គភាពរដ្ឋ ព្រមទាំងក្រុមហ៊ុនឯកជន ដែលមានគ្នាលើសពី ២០នាក់ឡើងទៅ។

តាមរយៈបណ្តាញសង្គម លោកឧកញ៉ាបណ្ឌិត បានលើកឡើងថា សហគ្រាស ឬអង្គភាពរដ្ឋ ព្រមទាំងក្រុមហ៊ុនឯកជន ឬវិនិយោគិន មានគ្នាលើសពី ២០នាក់ឡើងទៅ ដែលចង់ចេះអំពីការទិញ និងលក់ភាគហ៊ុន នៅក្នុងផ្សារមូលបត្រកម្ពុជា (CSX) ពិសេសចង់វិនិយោគទៅលើមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុនបុរី វិមានសំណាង ម.ក នោះសូមអញ្ជើញទាក់ទងមក កញ្ញា ម៉ុនផល អាណុច តាមលេខ 061 96 2000 ដោយលោកនិងក្រុមការងារ នឹងទៅបង្រៀន ព្រមទាំងបើកគណនេយ្យជួញដូរមូលបត្រដល់ទីកន្លែងជួន ដោយមិនគិតថ្លៃ។
សូមជម្រាបថា ក្រុមហ៊ុន បុរី វិមានសំណាង ម.ក (BVS) បានប្រកាសដាក់លក់ IPO ជាផ្លូវការ ចំនួន ១០% តម្លៃប្រមាណ ១០លានដុល្លារ ចាប់ពីថ្ងៃទី២ ខែកក្កដា រហូតដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ សម្រាប់លោកអ្នកមានបំណងជួយវិនិយោគ ទៅលើមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក នោះសូមចូលតាមរយៈតំណរនេះ https://subscription.bvs.com.kh ឬទាក់ទងទៅលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ដោយផ្ទាល់ តាមលេខ 012 96 2000 (WhatsApp & Telegram) ឬ Email: [email protected] បានគ្រប់ពេល។



