យោងតាមរបាយការណ៍របស់សហរដ្ឋអាមេរិក បានបង្ហាញថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានណែនាំក្រុមទីប្រឹក្សារបស់លោក ដើម្បីជំរុញឲ្យមានកិច្ចប្រជុំជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅចុងឆ្នាំនេះ។

យោងតាមការចុះផ្សាយពីកាសែត Wall Street Journal បានរាយការណ៍ នៅថ្ងៃទី១៨ ខែសីហា ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះថា លលក ត្រាំ ពិភាក្សាដោយស្ងាត់ៗអំពីលទ្ធភាពនៃការជួបផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ ព្រឹត្តិការណ៍នេះអាចធ្វើឡើងនៅក្នុងខែវិច្ឆិកា នៅពេលដែលលោក ត្រាំ ធ្វើដំណើរទៅកាន់អាស៊ី និងចូលរួមកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុង Shenzhen ប្រទេសចិន។
យ៉ាងណាមិញ បើតាមប្រភពព័ត៌មួយមាន បានបង្ហាញថា លោក ត្រាំ ធ្លាប់បានស្វែងរកការជួបជាមួយលោក គីម ក្នុងអំឡុងពេលដំណើរទស្សនកិច្ចអាស៊ីរបស់លោក តាំងពីឆ្នាំមុនមកម្លេះ ហើយបានស្នើសុំឱ្យអ្នកយកព័ត៌មានបង្ហាញពីបំណងប្រាថ្នារបស់លោកសម្រាប់ការសន្ទនា។ បន្ទាប់មក ទីក្រុងព្យុងយ៉ាងបានបង្ហាញពីការបើកចំហរបស់ខ្លួន ប៉ុន្តែភាគីទាំងពីរមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំវាទេ។
គួរឲ្យដឹងផងដែរថា ជុំវិញព័ត៌មាននេះ បានកើតឡើង បន្ទាប់ពីលោក ត្រាំ កាលពីថ្ងៃទី១៦ សីហា បានបញ្ជាឲ្យកាន់បន្ថយទំហំនៃសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ជាផ្នែលមួយដែលលោកនិយាយថា ជាការធ្វើឲ្យល្អប្រសើរចំពោះទំនាក់ទងរវាងលោក គីម ជុងអ៊ុន។ ចលនានេះគឺស្រដៀងគ្នាទៅនឹងការសម្រេចចិត្តដើម្បីបន្ថយភាពតានតឹង មុនពេលជួបជាមួយមេដឹកនាំកូរ៉េខាងជើង ក្នុងអាណត្តិដំបូងរបស់លោក ត្រាំ ផងដែរ។
ជម្រាបជូនថា លោកប្រធានាធិបតី ត្រាំ បានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ចំនួនបីដងដោយផ្ទាល់ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ដើម្បីចរចាលើបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ក្នុងឆ្នាំ២០១៨ និង២០១៩៕

