យុទ្ធនាការបិទកំពង់ផែផ្លូទឹករបស់សហរដ្ឋអាមេរិក បានធ្វើឲ្យការនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់ នៅក្នុងខែឧសភាធ្លាក់ចុះដល់កម្រិតទាបបំផុតមួយមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ នេះបើតាមការចុះផ្សាយព័ត៌មាន Reuters។

នៅថ្ងៃទី៤ មិថុនា យោងតាមទិន្នន័យពី Vortexa បានរាយការណ៍ថា ការនាំចេញប្រេងឆៅ និងប្រេងចម្រាញ់របស់អ៊ីរ៉ង់ ក្នុងខែឧសភាមានចំនួនសរុបប្រហែល ២០៩ ០០០ បារ៉ែលក្នុងមួយថ្ងៃ។ តួលេខនេះ គឺបានធ្លាក់ចុះយ៉ាងខ្លាំងពីចំនួន ១,៣៤ លានបារ៉ែល នៅក្នុងខែមេសា ១,៩ លានបារ៉ែល នៅក្នុងខែមីនា។
មិនតែប៉ុណ្ណោះ ចំនួននេះក៏ជាកម្រិតដ៏ទាប់បំផុតផងដែរ គិតចាប់តាំងពីចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ មក ជារយៈពេលដែលប្រធានាធិបតីអាមេរិក លោក ដូនាល់ ត្រាំ បានបន្តយុទ្ធសាស្រ្តដាក់សម្ពាធរបស់ខ្លួន ប្រឆាំងទៅនឹងអ៊ីរ៉ង់ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក។
យ៉ាងណាមិញ ជុំវិញបញ្ហាចម្បងនៃការធ្លាក់ចុះយ៉ាងខ្លាំងនៃការនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់ កាលពីខែមុននេះ គឺបានកើតឡើងដោយសារតែការបិទផ្លូវកំពង់ផែ ពីសំណាក់កងទ័ពអាមេរិក ដែលបានចាប់ផ្តើមនៅថ្ងៃទី១៣ ខែមេសាមក។ អស់រយៈពេលជាងបីខែមកហើយ អ៊ីរ៉ង់ក៏បានបិទច្រកសមុទ្រ Hormuz ដែលធ្វើឱ្យការនាំចេញប្រេងពីប្រទេសអារ៉ាប៊ីសាអូឌីត គុយវ៉ែត អ៊ីរ៉ាក់ និងអារ៉ាប់រួមជាប់គាំងផងដែរ។
ទន្ទឹងមនឹងនេះ លោក Claire Jungman អ្នកវិភាគនៅ Vortexa បានពន្យល់ថា ៖” មូលហេតុចម្បងអាចជាការរំខាននៅក្នុងច្រកសមុទ្រ Hormuz ក៏ដូចជាការបិទផ្លូវនាវារបស់កងទ័ពជើងទឹកអាមេរិកដែលចូល និងចេញពីកំពង់ផែអ៊ីរ៉ង់។ ជាមួយគ្នានេះ ម្ចាស់នាវា ក្រុមហ៊ុនធានារ៉ាប់រង និងអ្នកពាក់ព័ន្ធផ្សេងទៀតបានឈប់បញ្ជូននាវា និងក្រុមនាវិកចូលទៅក្នុងតំបន់នោះផងដែរ”៕

