ប្រទេសអូស្រ្តាលី បានដល់ការអនុម័តច្បាស់ថ្មីមួយនៅថ្ងៃទី២០ ខែសីហានេះ ដោយនឹងបង្ខំឲ្យក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សធំៗ ធ្វើការបង់ទឹកប្រាក់រាប់លានដុល្លារជាផ្នែកនៃពន្ធ ប្រសិនបើពួកគេបរាជ័យក្នុងការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងស្រុកសម្រាប់ព័ត៌មាននៅលើវេទិការបស់ពួកគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

យ៉ាងណាមិញ រដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលី នឹងដាក់ពន្ធគយរហូតដល់ ២,៥% ទៅលើប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មរបស់ពួកគេ ប្រសិនបើក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សទាំងនោះមិនបានធ្វើកិច្ចព្រមព្រៀងណាមួយទេនោះ។
ហើយចំពោះប្រាក់ចំណូលដែលបានមកពីពន្ធគយនេះ នឹងត្រូវបានបញ្ចូនទៅកាន់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកប្រទេសប្រទេសអូស្ត្រាលី។ ការយកពន្ធនេះ ត្រូវបានអនុវត្តចំពោះក្រុមហ៊ុន Meta, Google របស់ Alphabet, TikTok និង LinkedIn របស់ Microsoft ជាដើម ដែលគ្របដណ្តប់លើក្រុមហ៊ុនដែលមានប្រព័ន្ធផ្សព្វផ្សាយសង្គម ឬសេវាកម្មស្វែងរក “សំខាន់” នៅក្នុងប្រទេសអូស្ត្រាលី និងមានប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មក្នុងស្រុកលើសពី ២៥០លានដុល្លារអូស្ត្រាលី (១៧៨លានដុល្លារ)។
គួរជម្រាបជូនថា យោងតាមមន្ត្រីរដ្ឋាភិបាល បាននិយាយថាច្បាប់ថ្មីនេះ គឺមានគោលបំណងគាំទ្រដល់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកចំពោះការផ្សាយព័ត៌មានរបស់ពួកគេនៅលើវេទិការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សបរទេសធំៗ ទាំងនោះ៕

