រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹង ដល់គ្រប់ក្រសួងស្ថាប័នរដ្ឋ និងសាធារណជន ឱ្យបានជ្រាបថា ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម បានទទួលមរណភាព នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋសភា បានបញ្ជាក់ឱ្យដឹងទៀតថា សព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ នៅគេហដ្ឋាន ផ្ទះលេខ៦០ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕



