សេចក្តីស្រឡាញ់ដ៏ពិសិដ្ឋ សមនឹងទទួលបានការអបអរសាទរ ក្នុងបរិយាកាសដ៏ពិសេស សក្តិសមនឹងឱកាសដ៏មានន័យនេះ។ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ សូមអញ្ជើញគូស្នេហ៍ទាំងអស់ ទទួលយកបទពិសោធន៍ស្នាក់នៅដ៏រ៉ូមែនទិកជាមួយកញ្ចប់ Romantic Package ផ្តាច់មុខរបស់សណ្ឋាគារ។

រៀបចំឡើងយ៉ាងប្រណិតសម្រាប់លោកអ្នកដែលស្វែងរកភាពឯកជន ភាពស្រស់ស្អាត និងចង់បង្កើតអនុស្សាវរីយ៍ដ៏មានន័យជាមួយមនុស្សជាទីស្រឡាញ់ កញ្ចប់ Romantic Package ដែលត្រូវបានរចនាឡើងយ៉ាងពិសេសនេះ គឺជាជម្រើសដ៏ល្អឥតខ្ចោះ ឱ្យកាន់តែជិតស្និទ្ធ និងរីករាយជាមួយពេលវេលាដ៏មានតម្លៃនៅកណ្តាលបេះដូងនៃរាជធានីភ្នំពេញ។
កញ្ចប់ស្នាក់នៅមានតម្លៃ 499+++ ដុល្លារ ក្នុងមួយយប់ សម្រាប់បន្ទប់ Deluxe Roomដោយរួមបញ្ចូលអត្ថប្រយោជន៍ជាច្រើនដូចជា៖
– អាហារពេលព្រឹកសម្រាប់មនុស្ស 2 នាក់
– ផ្កាកុលាបរៀបចំក្នុងបន្ទប់ និងអាងត្រាំទឹក
– អាហារពេលល្ងាចក្រោមពន្លឺទៀន (Candlelight Dinner) ដែលត្រូវបានរៀបចំយ៉ាងស្រស់ស្អាត ដើម្បីបង្កើតបរិយាកាសដ៏រ៉ូមែនទិកសម្រាប់រាត្រីដ៏ពិសេស រួមជាមួយម៉ឺនុយអាហារ 4 មុខ និងស្រាក្រហម House Wine ចំនួន 2 កែវ
– សេវាកម្មចូលស្នាក់នៅចាប់ពីម៉ោង 11:00 ព្រឹក និងចាកចេញយឺត រហូតដល់ម៉ោង 2:00 រសៀល ផ្តល់ភាពងាយស្រួល និងពេលវេលាកាន់តែច្រើនសម្រាប់ការសម្រាកលំហែកាយ។
មិនថាជាការប្រារព្ធខួបអាពាហ៍ពិពាហ៍ ដំណើរកម្សាន្តក្រេបទឹកឃ្មុំ ខួបកំណើត ឬគ្រាន់តែចង់ចំណាយពេលវេលាដ៏មានន័យជាមួយមនុស្សជាទីស្រឡាញ់នោះទេ កញ្ចប់ Romantic Package របស់សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងផ្តល់ជូននូវបទពិសោធន៍ដ៏ពិសេស ដែលរួមបញ្ចូលការស្នាក់នៅប្រណីត សេវាកម្មម្ហូបអាហារលំដាប់ខ្ពស់ និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅប្រកបដោយភាពយកចិត្តទុកដាក់។
សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ សូមរួមចំណែកបង្កើតអនុស្សាវរីយ៍ដ៏រ៉ូមែនទិក និងពោរពេញដោយភាពប្រណិត ដែលនឹងស្ថិតនៅក្នុងការចងចាំរបស់លោកអ្នកជារៀងរហូត។
សម្រាប់ព័ត៌មានបន្ថែម ឬការកក់បន្ទប់ សូមទាក់ទងមកកាន់៖
📞 ទូរស័ព្ទ៖ +855 23 23 1234
📧 អ៊ីមែល៖ [email protected]
🌐 គេហទំព័រ៖ www.hyattregencyphnompenh.com




