លោក ឌិន សុមេធារិទ្ធិ៖ ឆ្នាំ២០២៤កម្ពុជានឹងស្រូបយកភ្ញៀវទេសចរអន្តរជាតិ អាចប្រហាក់ប្រហែលមុនវិបត្តិជំងឺកូវីដ១៩

សង្គម​និង​សេដ្ឋកិច្ច

ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានដាក់ក្តីរំពឹងថា នៅក្នុងឆ្នាំ២០២៤នេះ កម្ពុជានឹងអាចស្រូបយកកំណើនភ្ញៀវទេសចរអន្តរជាតិ អាចប្រហាក់ប្រហែលមុនវិបត្តិជំងឺកូវីដ-១៩ ស្របពេលកំណើនភ្ញៀវទេសចរណ៍នៅចុងឆ្នាំ ២០២៣ បានងើបឡើងវិញជាបណ្តើរៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានប្រាប់អ្នកសារព័ត៌មានថា នៅចុងឆ្នាំ២០២៣កន្លងមកនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិមានកំណើនគួរឱ្យគត់សម្គាល់ បើប្រៀបធៀបទៅរយៈពេលដូចគ្នាឆ្នាំ ២០២២ ។កំណើនភ្ញៀវទេចរកើនឡើងនេះ បានបង្ហាញឱ្យឃើញនូវនិន្នការនៃការងើបឡើងវិញជសន្សឹមៗ តួយ៉ាងក្នុងរយៈពេលជាង ២ខែ ដើមឆ្នាំ ២០២៤នេះ ចំនួនភ្ញៀវទេសចរបន្តមានកំណើនល្អ ហើយនៅខែបន្ទាប់នឹងឈានមកដល់រដូវកាលភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរកម្សាន្តច្រើន ហើយក្នុងនោះកម្ពុជាជាគោលដៅមួយរបស់ភ្ញៀវអន្តរជាតិ ដែលយើងរំពឹងថា នឹងទទួលបានភ្ញៀវទេចរណ៍កាន់តែច្រើន អាចប្រហាក់ប្រហែលមុននឹងវិបត្តិជំងឺកូវីដ ១៩ផងដែរ។

ស្របពេលស្ថានភ្ញៀវទេសចរបរទេសវិលទៅរកស្ថានភាពប្រសើរជាសន្សឹមៗ លោក ឌិន សុមេធារិទ្ធ បញ្ជាក់ថា ចំពោះស្ថានភាពអាជីវកម្មបម្រើក្នុងវិស័យទេសចណ៍ បាននិងកំពុងងើបឡើងវិញជាបណ្តើរៗ ខណៈដែលស្ថានភាពសេដ្ឋកិច្ចក្នុងស្រុក កំពុងងើបឡើងទៅរកស្ថានភាពប្រក្រតីឡើងវិញ។

ពាក់ព័ន្ធនិងវិស័យទេសចរណ៍របស់កម្ពុជា កាលត្រីមាសទី៤ ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវផ្ទៃក្នុង ៨,៣ លាននាក់ ក្នុងនោះភ្ញៀវទេចរជាតិជិត ៩២ % កើនឡើង ២២៨ % ធៀបនិងត្រីមាសមុន និងកើនឡើងប្រមាណ ៣៥ % បើធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២២ ៕ តាកែវ