សម្តេចតេជោ៖ អំណាចហ៊ុន សែន មិនទាន់ចប់ទេទាំងជាប្រធានបក្សកាន់អំណាច និងទាំងជាប្រធានព្រឹទ្ធសភា

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជាប្រធានព្រឹទ្ធសភា បានលើកឡើងលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់សម្តេចនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះថា ថ្ងៃនេះជាខួបលើកទី២៨ឆ្នាំនៃការប៉ុនប៉ងធ្វើឃាតខ្ញុំពីសំណាក់ពួកចោរនយោបាយ(24.9.1998-24.9.2026)។ ក្រោយពេលខ្មាំងលួចសម្លាប់តែមិនស្លាប់ពេលនោះហើយដែលខ្ញុំយកដៃដាក់លើក្បាលដោយនិយាយក្នុងចិត្តថាខ្ញុំត្រូវពង្រឹងអំណាចនិងត្រូវបញ្ចប់សង្គ្រាមឲ្យខាងតែបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ បង្ហើបឱ្យដឹងទៀតថា តាមពិតក្រោយឈ្នះឆ្នោតឆ្នាំ១៩៩៨ ខ្ញុំបានស្នើសុំឈប់ធ្វើនាយករដ្ឋមន្ត្រី
ដោយមានការប្រជុំគណអចិន្ត្រៃយ៍គណបក្សនៅផ្ទះខ្ញុំនៅតាខ្មៅនាល្ងាចថ្ងៃ២៧កក្កដា១៩៩៨ក្រោមអធិបតីភាព
បងជា សុីមប៉ុន្តែមិនមានថ្នាក់ដឹកនាំណាយល់ព្រមឲ្យខ្ញុំឈប់ធ្វើនាយករដ្ឋមន្ត្រីនោះទេ។ ខ្ញុំគិតថាខ្ញុំបន្តធ្វើនាយករដ្ឋមន្ត្រីត្រឹមឆ្នាំ
២០០៣ប៉ុន្តែនៅពេលដែលគេហ៊ានសម្លាប់ខ្ញុំយ៉ាងឃោឃៅបែបនេះខ្ញុំលើកដៃដាក់លើក្បាលនិយាយក្នុងចិត្តថាត្រូវពង្រឹងអំណាចត្រូវបញ្ចប់សង្រ្គាមនិងត្រូវធ្វើនាយករដ្ឋមន្ត្រីរហូតដល់ពេលឈប់ចង់ធ្វើ។

ក្រោយមកខ្ញុំនិយាយថាថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រីថ្ងៃក្រោយខ្ញុំនឹងក្លាយទៅជាឪនាយករដ្ឋមន្ត្រីខ្ញុំពិតជាធ្វើបានមែនគឺហ៊ុន ម៉ាណែតបានក្លាយជានាយករដ្ឋមន្ត្រីជាង៣ឆ្នាំមកហើយតាមរយៈការបោះឆ្នោតនិងស្របតាមរដ្ឋធម្មនុញ្ញ។ ចង់ឈប់ធ្វើនាយករដ្ឋមន្ត្រីក្នុងវ័យ៤៦ឆ្នាំតែដល់គេចង់សម្លាប់ត្រូវធ្វើនាយករដ្ឋមន្ត្រី២៥ឆ្នាំទៀតរហូតអាយុ៧១ឆ្នាំទើបឈប់។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អំណាចហ៊ុន សែនមិនទាន់ចប់ទេទាំងជាប្រធានបក្សកាន់អំណាចនិងទាំងជា
ប្រធានព្រិទ្ធសភា។ខ្ញុំនឹងបន្តកំដរលេងជាមួយពួក(កំចាត់ត្រកូលហ៊ុន)រហូតពួកនេះអស់ពីផែនដី៕