ក្រុមហ៊ុនដឹកជញ្ជូនចំណីអាហារមួយប៉ុណ្ណោះ ទិញប័ណ្ណធានារ៉ាប់រងសម្រាប់អ្នកដឹកជញ្ជូន

សង្គម​និង​សេដ្ឋកិច្ច

នៅកម្ពុជា មានក្រុមហ៊ុនដឹកជញ្ជូនចំណីអាហារជាច្រើនកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ប៉ុន្តែមិនមានក្រុមហ៊ុនច្រើនប៉ុន្មានទេដែលទិញប័ណ្ណធានារ៉ាប់រងសម្រាប់អ្នកដឹកជញ្ជូននៅឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា គិតជាមធ្យមមានចំនួនមនុស្ស៥នាក់បានស្លាប់ក្នុងមួយថ្ងៃៗ បង្កការខាតបង់យ៉ាងធំដល់សង្គមជាតិ។

បើតាមលោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុន Wownow ដែលបានយកចិត្តទុកដាក់ដល់អ្នកដឹកជញ្ជូនចំណីអាហាររបស់ក្រុមហ៊ុន ដោយបានទិញប័ណ្ណធានារ៉ាប់រងសម្រាប់អ្នកដឹកជញ្ជូន។ លោកថា នេះជាការឆ្លុះបញ្ចាំងនូវការទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុន។ លោកលើកឡើងយ៉ាងដូច្នេះនៅក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្ដីពីចំណេះដឹងដែលអ្នកបើកបរទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្តត្រូវយល់ដឹងពីសុជីវធម៌ក្នុងការបើកបរ ច្បាប់ចរាចរណ៍ និងសញ្ញាចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី១៩សីហា។

ជាមួយគ្នានេះ ក្រុមហ៊ុននេះបានចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក តាមរយៈការជំរុញទៅកាន់ដៃគូ ដែលធ្វើប្រតិបត្តិការដឹកជញ្ជូនឱ្យមានសមត្ថភាពយល់ដឹងពីច្បាប់ចរាចរណ៍ បង្កើនការយកចិត្តទុកដាក់លើការបើកបររបស់ខ្លួនឱ្យមានការយោគយល់អធ្យាស្រ័យខ្ពស់ ធ្វើឱ្យផ្លាស់ប្តូរឥរិយាបថនៅពេលបើកបរមានសណ្តាប់ធ្នាប់ និងប្រកបដោយសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

WOWNOW គឺជា Super APP សម្រាប់ចុចកុម្ម៉ង់អាហារ និង ទំនិញតាមអនឡាញយ៉ាងសម្បូរបែបដែលបាន ប្រមូលផ្ដុំហាងអាហារនិងផលិតផលរាប់លានមុខដែលមានភាពងាយស្រួល ក្នុងការប្រើប្រាស់ជាមួយការផ្ដល់សេវា ដឹកជញ្ជូនអាហារដ៏ធំជាងគេនៅកម្ពុជា នៅក្នុងតម្លៃទាបជាងគេប្រូម៉ូសិនច្រើននិងពិសេសការដឹកជញ្ជូនយ៉ាង រហ័សទៀត៕