សមាគមឧកញ៉ាកម្ពុជា សូមចូលរួមអបអរសាទរ អ្នកឧកញ៉ា កង លាប ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យផ្តល់គោរមងារជា «អ្នកឧកញ៉ា»

សមាគមឧកញ៉ាកម្ពុជា

ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦នេះ បានផ្ញើសារសូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រ និងកក់ក្តៅជាទីបំផុត ជូនចំពោះ អ្នកឧកញ៉ា កង លាប សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តម ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ បានផ្តល់គោរមងារជា «អ្នកឧកញ៉ា»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា សូមគោរពជូនពរ អ្នកឧកញ៉ា កង លាប ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ សុភមង្គល វិបុលភាព និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា លោកជំទាវអ្នកឧកញ៉ា កង លាប គឺជានាយកគ្រប់គ្រងក្រុមមេធាវី អិលអិមអាយ និងក្រុមហ៊ុន អិលអាយអិម ថេក ខនសាល់ធីង ឯ.ក ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកច្បាប់ និងពន្ធដារឈានមុខគេនៅកម្ពុជា។