មោទនភាពជាតិ! អ្នកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ប្រកាសពីជោគជ័យរបស់សិស្សជ័យលាភី និទ្ទេស A  លំដាប់ពិន្ទុពេញ ១០០.០០០ ខ្ពស់ជាងគេបំផុតទូទាំងប្រទេស និងនិទ្ទេស A ចំនួន ១១ រូបទៀត ក្នុងការប្រឡងបាក់ឌុប ឆ្នាំ២០២៦ សម័យប្រឡង៖ ១០ សីហា ២០២៦

ជុំវិញ​ឧកញ៉ា

ស្ថាប័នអប់រំ អេជី ដែលមានសាលារៀនអារីហ្សូន សាលាអន្តរជាតិហ្គ្រេនម៉ោន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលអេជី ជាបុត្រសម្ព័ន្ធ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦បានរៀបចំសន្និសីទសារព័ត៌មានក្រោមអធិបតីភាពអ្នកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាងនាយកប្រតិបត្តិ នៃស្ថាប័នអប់រំ អេជី ព្រមទាំងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស សិស្សជ័យលាភី ជាច្រើនរូបទៀត ដើម្បីប្រកាសលទ្ធផលប្រឡងបាក់ឌុបឆ្នាំសិក្សា ២០២៥-២០២៦។ ព្រឹត្តិការណ៍នេះបានបង្ហាញពីមោទនភាពយ៉ាងខ្លាំង ដោយយុវសិស្សសេន កេតរ៍ស័កធនិន ទទួលបាននិទ្ទេស A ពិន្ទុពេញ ១០០.០០០ ខ្ពស់ជាងគេបំផុតទូទាំងប្រទេស រួមជាមួយសិស្សនិទ្ទេស A ចំនួន ១១ រូប ផ្សេងទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង មានប្រសាសន៍ថា សម័យប្រឡងកាលពីថ្ងៃទី ១០ សីហា ឆ្នាំ២០២៦ ស្ថាប័នអប់រំ អេជី មានសិស្សចូលរួមប្រឡងចំនួន ២៣០ នាក់ ទាំងផ្នែកវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ ផ្អែកលើគោលការណ៍តម្លាភាព និងយុត្តិធម៌ អត្រាជាប់សរុបទូទាំងស្ថាប័នអប់រំអេជី មានរហូតដល់ ៨៦.៥២% (ស្មើនឹងបេក្ខជនចំនួន ១៩៩ នាក់ ទទួលបានសញ្ញាបត្រផ្លូវការ)។ ក្នុងនោះកម្រិតនិទ្ទេសដែលសិស្សសម្រេចបានរួមមាន និទ្ទេស A៖ ចំនួន ១១ រូប (៤.7៨%) និទ្ទេស B៖ ចំនួន ២៧ រូប (១១.៧៤%) និទ្ទេស C៖ ចំនួន ៣៩ រូប (១៦.៩៦%) និទ្ទេស D៖ ចំនួន ៦២ រូប (២៦.៩៦%) និទ្ទេស E៖ ចំនួន ៦០ រូប (២៦.០៩%)។

អ្នកឧកញ៉ាវេជ្ជបណ្ឌិត បន្តថាក្នុងនាមសាលាទាំងមូល បានសម្តែងការអបអរសាទរយ៉ាងក្រៃលែងចំពោះយុវសិស្ស សេន កេតរ៍ស័កធនិន មកពីខេត្តសៀមរាប ដែលបានសាងប្រវត្តិសាស្ត្រទទួលបាននិទ្ទេស A លំដាប់ពិន្ទុ ១០០.០០០ ពេញ ខ្ពស់ជាងគេបំផុតក្នុងប្រទេស ព្រមទាំងកោតសរសើរមិនដាច់ពីមាត់ចំពោះសិស្សានុសិស្សនិទ្ទេស A ទាំង ១១ រូបផ្សេងទៀត ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលដ៏ល្អប្រសើរជូនស្ថាប័ន និងគ្រួសារ។

នាឱកាសនោះផងដែរ យុវសិស្ស សេន កេតរ៍ស័កធនិន និទ្ទេស A លំដាប់ពិន្ទុ ១០០.០០០ ពេញ ក៏បានថ្លែងអំណរគុណដល់សាលាដែលបានអប់រំបណ្តុះបណ្តាល លោកគ្រូ​ អ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀន ផ្គត់ផ្គង់រហូតទទួលបានជោគជ័យដ៏ធំធេងមួយនេះផងដែរ។

សិស្សនិទ្ទេស A រូបនេះបញ្ជាក់ថែមថា ជាការផ្តាំផ្ញើដល់សិស្សជំនាន់ក្រោយឲ្យទទួលបាននិទ្ទេសល្អក្នុងការប្រឡង ទី១ មានឆន្ទៈ៖ ដើម្បីបណ្តុះឆន្ទៈបានត្រូវដឹងថាខ្លួនចង់បានអ្វី ទី២ ហ្វឹកហាត់ រៀបចំផែនការសម្រេចគោលដៅរបស់យើង រួមជាមួយការប្រឹងប្រែងស្រាវជ្រាវបន្ថែមស្របតាមបច្ចេកវិទ្យាទំនើបជាពេលបច្ចុប្បន្ន។

ស្របពេលជាមួយគ្នានេះ ស្ថាប័នក៏បានប្រកាសពីកម្មវិធីសិក្សានិងការផ្តល់ជូនពិសេសសម្រាប់ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ ចូលរៀនថ្ងៃទី ៥ កញ្ញា ២០២៦ សាលារៀនអារីហ្សូនគ្រប់សាខារាជធានី ខេត្ត សម្រាប់កម្មវិធីសិក្សា ៣ភាសា រួមមាន ចំណេះទូទៅភាសាខ្មែរ កម្មវិធីសិក្សាសឹង្ហបុរី និងភាសាចិន ចុះឈ្មោះថ្ងៃនេះរៀនឆមាសទី២ ដោយមិនគិតថ្លៃ។​ សាលាអន្តរជាតិហ្គ្រេនម៉ោនផ្តល់ កម្មវិធី ត្រីភាសារួមមាន៖ កម្មវិធីសិក្សាជាតិ កម្មវិធីសិក្សាអន្តរជាតិតាមបែបចក្រភពអង់គ្លេស(UK-Based Cambridge GCSE & IGCSE)និងភាសាចិន ផ្តល់ជូនរហូតដល់ ២៥% ថ្នាក់សាកល្បង ១សប្តាហ៍  ឯកសណ្ឋាន ១ឈុត  និង សំពៀតចំនួន ១ បន្ថែមពីនេះទៀតសាលាក៍មានផ្តល់ជូននៅកម្មវីធីសិក្សាភាសាអង់ង្លេស និងចិន ពេញម៉ោង និងក្រៅម៉ោង កម្មវិធីសិក្សាភាសាអង់គ្លេសសម្រាប់គោលបំណងជាក់លាក់ ដូចជា វគ្គសិក្សាជំនាញទំនាក់ទំនង (Business Course) និង TESOL ដោយផ្តល់ជូនសាច់ប្រាក់ត្រឡប់ រហូតដល់ ៣៣ % ។