នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ លោក គឹន ឧត្តមមុនី ស៊ីណាត ជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន PIC Group បានដឹកនាំក្រុមការងារចុះរៀបចំកម្មវិធីបញ្ចុះតម្លៃ ៤០% លើប្រេងម៉ាស៊ីនរថយន្តម៉ាក Petronas ដោយផ្ទាល់ នៅការាស គីម លី ៥៩៨ ផ្លូវជា សុផារ៉ា រាជធានីភ្នំពេញ។

ក្រុមហ៊ុន PIC Group ដែលបាននាំចូល ចែកចាយផ្តាច់មុខប្រេងម៉ាស៊ីនលំដាប់ថ្នាក់ពិភពលោក PETRONAS មកទីផ្សារកម្ពុជា បានប្រកាសបញ្ចុះតម្លៃ ៤០% រាល់ការប្តូរប្រេងម៉ាស៊ីនសម្រាប់រថយន្តទេសចរណ៍ ដើម្បីជាការចូលរួមកាត់បន្ថយការចំណាយរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងរដូវកាលពិធីបុណ្យភ្ជុំបិណ្ឌនេះ។ ការបញ្ចុះតម្លៃនេះ ធ្វើឡើងនៅការាស គីម លី ៥៩៨ ដែលមានទីតាំងនៅជាប់នឹង បុរី វិមានភ្នំពេញ ៥៩៨, ជិតបុរី ប៉េងហួត ៥៩៨, ជិតបុរី ជីបម៉ុង ៥៩៨ និងជិត Grand Phnom Penh ចាប់ពីថ្ងៃទី៧-៨ ខែតុលា ឆ្នាំ២០២៦។
លោក គឹន ឧត្តមមុនី ស៊ីណាត បានថ្លែងប្រាប់ដល់ ឧកញ៉ា ញ៉ូស៍ បែបនេះថា ក្រុមហ៊ុន PIC Group តែងតែគិតគូដល់បងប្អូនប្រជាពលរដ្ឋខ្មែរជានិច្ច ទៅតាមលទ្ធភាព។ រាល់ការលំបាកក្នុងវិស័យថាមពល តែងតែមានវត្តមាន PETRONAS ដែលដឹកនាំដោយ ក្រុមហ៊ុន PIC Group ដើម្បីសន្សំថវិកាទុកដើរកម្សាន្ត ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ។ ដូច្នេះបងប្អូនអាចអញ្ជើញទៅប្តូរប្រេងម៉ាស៊ីននៅការាស គីម លី ៥៩៨។
ក្រុមហ៊ុន PIC Group គឺជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយផ្តាច់មុខនូវប្រេងគ្រប់ប្រភេទម៉ាក PETRONAS នៅកម្ពុជា តាំងពីឆ្នាំ២០១៨ រហូតមកទល់ពេលបច្ចុប្បន្ននេះ។ ប្រេង PETRONAS គឺជាម៉ាកយីហោដ៏ល្បីល្បាញប្រចាំប្រទេសម៉ាឡេស៊ី និងនៅលើសកលលោក ហើយម៉ាកយីហោប្រេង PETRONAS ក៏មានប្រវត្តិបំបែកកំណត់ត្រា ជាម៉ាកយីហោ ជាប់ Top Strongest Brand រយៈពេល ៥ឆ្នាំ ជាប់ៗគ្នា។
ក្រុមហ៊ុន PIC Group ជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធជាច្រើនផ្សេងៗទៀតនៅកម្ពុជា។ PIC Group បាននឹងកំពុងទទួលសិទ្ធិផ្ដាច់មុខ ចែកចាយផលិតផលសំបកកង់រថយន្តម៉ាក សៃលុន (Sailun) ដែលផលិតដោយប្រើជ័រកៅស៊ូខ្មែរ មានរោងចក្រនៅខេត្តស្វាយរៀងផងដែរ៕











