PETRONAS ជាក្រុមហ៊ុនដែលឈានមុខគេក្នុងការផ្គត់ផ្គង់ប្រេង សម្រាប់ព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula 1 ក្នុងឆ្នាំ២០២៦

សង្គម​ និង​សេដ្ឋកិច្ច

PETRONAS ដែលជាក្រុមហ៊ុនប្រេង និងឧស្ម័នធំបំផុតរបស់ប្រទេសម៉ាឡេស៊ី បានដើរតួនាទីយ៉ាងសំខាន់ ជាក្រុមហ៊ុនដែលឈានមុខគេក្នុងការផ្គត់ផ្គង់ប្រេង និងមានកិច្ចពាណិជ្ជកម្មធំៗ នៅក្នុងព្រឹត្តិការណ៍កីឡាប្រណាំងរថយន្ត Formula 1 (F1) ដោយមិនត្រឹមតែជាអ្នកឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូកម្រិតបច្ចេកវិទ្យា (Technical Partner) ទៀតផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ចំពោះភារកិច្ចផ្នែកពាណិជ្ជកម្ម និងបច្ចេកវិទ្យារបស់ PETRONAS ក្នុង F1 មានដូចជាការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងរំអិល (Fluid Technology Solutions) ដោយក្រុមហ៊ុនខ្នាតយក្សនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍប្រេងឥន្ធនៈ (Fuel) និងប្រេងរំអិល (Lubricants – Petronas Syntium) សម្រាប់ម៉ាស៊ីនរថយន្តប្រណាំង F1 ដើម្បីបង្កើនល្បឿន កាត់បន្ថយកំដៅ និងរក្សាភាពធន់នៃម៉ាស៊ីន។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន PETRONAS ក៏មានកិច្ចសហការជាមួយក្រុមប្រណាំងរថយន្តកំពូលៗរបស់ F1 ផងដែរ ដោយមាន Mercedes-AMG Petronas F1 Team  ដែលជាដៃគូសំខាន់បំផុតរបស់ខ្លួន។ PETRONAS ចាប់ដៃជាមួយ Mercedes-AMG ចាប់តាំងពីឆ្នាំ ២០១០ មកម្ល៉េះ ដោយបានជួយក្រុមនេះឈ្នះពានរង្វាន់ជាច្រើន។

មិនតែប៉ុណ្ណោះ PETRONAS ក៏សហការជាមួយក្រុម McLaren ផងដែរចំពោះការផ្គត់ផ្គង់បច្ចេកទេសដល់អតិថិជន ដូចជាប្រើប្រាស់ប្រេងឥន្ធនៈ និងប្រេងរំអិល ដែលផលិតតម្រូវតាមម៉ាស៊ីន Mercedes ។

លើសពីនេះ​ PETRONAS ក៏ជាដៃគូសហការជាមួយក្រុម Williams និង Alpine ក្នុងនាមជាអ្នកផ្គត់ផ្គង់បច្ចេកទេស រួមទាំងការការប្រើប្រាស់ប្រេងពាក់ព័ន្ធផ្សេងៗរបស់ PETRONAS សម្រាប់ការប្រណាំងផងដែរ។

គួរជម្រាបជូនផងដែរថា ផលិតផលប្រេងរបស់ PETRONAS ក៏មានវត្តមាននៅទីផ្សារកម្ពុជាផងដែរ តាមរយៈក្រុមហ៊ុន PIC GROUP ដែលទទួលសិទ្ធិចែកចាយផ្តាច់មុខនូវប្រេងគ្រប់ប្រភេទម៉ាក PETRONAS ចាប់តាំងពីឆ្នាំ២០១៨ រហូតមកទល់ពេលបច្ចុប្បន្ននេះ។

សម្រាប់ប្រេងម៉ាស៊ីន Petronas Syntium ដែលកំពុងចាក់លើរថយន្ត Formula 1 បច្ចុប្បន្ននេះក៏កំពុងមានកម្មវិធីប្រូម៉ូសិន​ពិសេស​នៅកម្ពុជាផងដែរ ដោយក្រុមហ៊ុនបញ្ចុះតម្លៃ ៤០% រហូតដល់ដាច់ឆ្នាំ២០២៦។

ប្រេង PETRONAS គឺជាម៉ាកយីហោដ៏ល្បីល្បាញប្រចាំប្រទេសម៉ាឡេស៊ី និងនៅលើសកលលោក ហើយម៉ាកយីហោប្រេង PETRONAS ក៏មានប្រវត្តិបំបែកកំណត់ត្រា ជាម៉ាកយីហោ ជាប់ Top Strongest Brand រយៈពេល ៥ឆ្នាំ ជាប់ៗគ្នាថែមទៀតផង៕