ត្រឹមមួយខែ មេធំ Amazon កើនទ្រព្យជាង ១០០ពាន់លានដុល្លារ ឡើងតំណែងជាអ្នកមានដាច់គេទី២ លើលោក

អន្តរជាតិ

លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon បានបង្កើនទ្រព្យសម្បត្តិប្រហែល ១០២ពាន់លានដុល្លារ នៅក្នុងខែកញ្ញា ដោយបានវ៉ាដាច់លោក Larry Page សហស្ថាបនិកក្រុមហ៊ុន Google ដើម្បីក្លាយជាបុគ្គលមានបំផុតទីពីរនៅលើពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទស្សាវដ្តី Forbes បានរាយការណ៍ថា ទ្រព្យសម្បត្តិសរុបរបស់លោក Bezos បានឈានដល់ ៣៧០ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី១ ខែតុលា ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតរបស់លោកនៅលើតារាងទ្រព្យសម្បត្តិរបស់ទស្សនាវដ្ដីនេះ ចាប់តាំងពីខែឧសភា ឆ្នាំ២០២៥ មក។ ហើយគិតត្រឹមថ្ងៃទី១១ ខែតុលា ទ្រព្យសម្បត្តិរបស់មេធំក្រុមហ៊ុន Amazon រូបនេះ បានកើនឡើងបន្ថែមទៀតដល់ប្រហែល ៣៨០,៨ពាន់លានដុល្លារ។

ជុំវិញការកើនឡើងនេះ ភាគច្រើនគឺត្រូវបានជំរុញដោយការកើនឡើងតម្លៃទីផ្សារនៃក្រុមហ៊ុនអវកាសឯកជនរបស់លោកគឺ Blue Origin និងក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) Startup ឈ្មោះ Prometheus ជំនួសឲ្យការកើនឡើងនៃភាគហ៊ុនរបស់ក្រុមហ៊ុន Amazon តែមួយ៕

ជម្រាបជូនថា បច្ចុប្បន្ននេះ លោក Bezos តាមពីក្រោយតែលោក Elon Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla និង SpaceX ប៉ុណ្ណោះ ខណៈពេលដែលទ្រព្យសម្បត្តិរបស់លោក Musk មានចំនួនប្រហែល ១,០២ទ្រីលានដុល្លារ៕​