Elon Musk របូតលុយជាង ២០ពាន់លានដុល្លារ ក្រោយ Tesla បញ្ចេញឡានហោះលើកដំបូង

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk ត្រូវបានគេរាយការណ៍បានខាតបង់ទ្រព្យសម្បត្តិដ៏ធំបំផុត ខណៈពេលដែលចំនួនទ្រព្យសរុបរបស់លោកបានថយចុះអស់ប្រមាណជាង ២០ពាន់លានដុល្លារ បន្ទាប់ពីការដាក់បង្ហាញរថយន្តហោះ Tesla Roadster ជាលើកដំបូង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាម Forbes បានបង្ហាញថាទ្រព្យសម្បត្តិរបស់លោក Musk បានធ្លាក់ចុះ ២,១១% បើធៀបទៅនឹងមួយថ្ងៃមុន ដោយចំនួនសរុបធ្លាក់មកនៅត្រឹមប្រមាណ ៩២៥ពាន់លានដុល្លារប៉ុណ្ណោះ។

យ៉ាងណាមិញ ជុំវិញការធ្លាក់ចុះនេះ បានកើតឡើង បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្ត Tesla បានធ្លាក់ចុះអស់ ១,៣% កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមហ៊ុនបានដាក់បង្ហាញរថយន្តគំរូមួយថ្មីមួយដែលហៅថា Tesla Roadster ដែលជារថយន្តអាចហោះបង្វិលខ្លួនបានយ៉ាងអស្ចារ្យនៅលើអាកាស តាមរយៈប្រព័ន្ធរ៉ុក្កែតរបស់ SpaceX ដែលហៅថា Thrusters។ ​

គួរជម្រាបជូនថាការបង្ហាញរថយន្តនេះផ្តល់ឱ្យក្រុមហ៊ុន Tesla នូវផលិតផលដ៏លេចធ្លោមួយ បន្ទាប់ពីការខកខានអស់ពេលជាច្រើនឆ្នាំសម្រាប់រថយន្តម៉ូដែល Roadster នេះ។ តែទោះជាយ៉ាងណាក៏ដោយ ការបង្ហាញនេះកើតឡើងនៅពេលដែលក្រុមហ៊ុនកំពុងបង្វែរការយកចិត្តទុកដាក់ទៅលើបច្ចេកវិទ្យាស្វ័យប្រវត្តិ (self-driving technology) និងវិស័យមនុស្សយន្ត ហើយវាកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលការប្រកាសលទ្ធផលហិរញ្ញវត្ថុត្រីមាសទីបី ដែលអ្នកវិភាគលើកឡើងថាជារឿងសំខាន់ជាងសម្រាប់វិនិយោគិន៕​