មហាសេដ្ឋីមានដាច់គេទី២ របស់ឥណ្ឌូណេស៊ី ស្ថិតក្នុងចំណោមអ្នករបូតទ្រព្យសម្បត្តិច្រើនបំផុតលើលោក

អន្តរជាតិ

លោក Prajogo Pangestu ដែលជាមហាសេដ្ឋីមានបំផុតទី២ របស់ប្រទេសឥណ្ឌូណេស៊ី ត្រូវបានគេរាយការណ៍ថា ស្ថិតនៅក្នុងចំណោមអ្នកដែលរបូតទ្រព្យសម្បត្តិច្រើនជាងគេបំផុត នៅក្នុងពេលត្រឹមតែមួយថ្ងៃ បន្ទាប់ពីមានការធ្លាក់ចុះនៃទីផ្សារភាគហ៊ុនរបស់ប្រទេសនេះយ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម Forbes បានរាយការណ៍ថា លោក Prajogo បានថយទ្រព្យសម្បត្តិអស់ ១០% ឬស្មើទៅនឹងប្រមាណ ១,៣ពាន់លានដុល្លារ ខណៈដែលធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់លោក នៅពេលបច្ចុប្បន្នធ្លាក់មកនៅត្រឹម ១១,៣ពាន់លានដុល្លារ។

យ៉ាងណាមិញ ជុំវិញការធ្លាក់ចុះនៃនេះបានកើតឡើង បន្ទាប់ពីក្រុមហ៊ុន Chandra Asri Pacific របស់លោក បានថយចុះភាគហ៊ុនអស់ ៤,៤% នៅចំពេលដែលទីផ្សារភាគហ៊ុនឥណ្ឌូណេស៊ីក៏កំពុងប្រឈមមុខនឹងការគំរាមកំហែងបន្ថយចំណាត់ថ្នាក់ពីសំណាក់ក្រុមហ៊ុន Morgan Stanley Capital International (MSCI) ផងដែរ៕​