យោងតាមឯកសារផ្លូវការមួយបានបង្ហាញនៅថ្ងៃទី២ ខែវិច្ឆិកាថា ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត AI ខ្នាតយក្ស Anthropic គ្រោងនឹងលក់ភាគហ៊ុនដែលមានតម្លៃរហូតដល់ ៥៥២,៩ពាន់លានយ៉េន (ឬស្មើនឹង ៣,៥ពាន់លានដុល្លារ) ទៅកាន់វិនិយោគិននៅក្នុងប្រទេសជប៉ុន ដែលជាផ្នែកមួយនៃការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ IPO លើកដំបូងរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ឯកសារដដែលនោះក៏បានបញ្ជាក់ទៀតថា ភាគហ៊ុនថ្មីដែលចេញលក់ជូនវិនិយោគិនជប៉ុនទាំនេះ នឹងត្រូវយកទៅប្រើប្រាស់ដើម្បីបង្កើនដើមទុនសម្រាប់ប្រតិបត្តិការអាជីវកម្ម ព្រមទាំងចំណាយលើប្រតិបត្តិការប្រចាំថ្ងៃ និងការចំណាយលើទ្រព្យសកម្មដើមទុនផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឯកសារនេះមិនបានបញ្ជាក់ពីទំហំនៃការបោះផ្សាយលក់ភាគហ៊ុន ឬតម្លៃមូលធនទីផ្សារសរុបរបស់ក្រុមហ៊ុននៅឡើយនោះទេ។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា វិនិយោគិនមួយចំនួនបានពិភាក្សាអំពីការវាយតម្លៃក្រុមហ៊ុននេះ ក្នុងកម្រិតប្រហែល ១,៥១,៥ ទ្រីលានដុល្លារ នៅពេលការបោះផ្សាយលក់ IPO ត្រូវធ្វើឡើងជាផ្លូវការ។
ជម្រាបជូនថា នៅក្នុងអំឡុងព្រឹត្តិការណ៍ IPO របស់ក្រុមហ៊ុន SpaceX កាលពីខែមិថុនា ដែលជាការបោះផ្សាយលក់ភាគហ៊ុនដ៏ធំបំផុតមួយនៅលើពិភពលោក វិនិយោគិននៅប្រទេសជប៉ុនបានទិញភាគហ៊ុនដែលមានតម្លៃរហូតដល់ ២,២ពាន់លានដុល្លារ ពីក្នុងចំណោមទឹកប្រាក់សរុប ៧៥ពាន់លានដុល្លារដែលក្រុមហ៊ុនខ្នាតយក្សរបស់មហាសេដ្ឋី Elon Musk មួយនេះរៃអង្គាសបាន៕

