ក្រុមហ៊ុនបន្ទះឈីបកំពូល Nvidia ខាតបង់លុយអស់ជាង ៣០០ពាន់លានដុល្លារ ក្រោយភាគហ៊ុនធ្លាក់ដាំក្បាលចុះ

អន្តរជាតិ

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលអាមេរិក Nvidia បានធ្លាក់ចុះអស់ជាង ៦% នៅពេលបើកការជួញដូរ ដែលធ្វើឲ្យតម្លៃមូលធនទីផ្សាររបស់ពួកគេខាតបង់អស់ប្រមាណជាង ៣០០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលបើកការជួញដូរឡើងវិញ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ភាគហ៊ុនរបស់ Nvidia បានធ្លាក់ចុះអស់ ៦,៥% មកនៅត្រឹមតែជាង ១៧៤ដុល្លារក្នុងមួយហ៊ុន។ ជាលទ្ធផល ទំហំមូលធនទីផ្សាររបស់ក្រុមហ៊ុនបានថយចុះអស់ប្រមាណ ៣០០ពាន់លនដុល្លារ មកនៅត្រឹម ៤,២ទ្រីលានដុល្លារ។

នៅជុំវិញការធ្លាក់ចុះនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Nvidia កាលពីថ្ងៃទី៨ ខែវិច្ឆិកា បានប្រកាសពីការស៊ើបអង្កេតទៅលើនាយកប្រតិបត្តិរបស់ខ្លួន គឺលោក Jensen Huang ពាក់ព័ន្ធទៅនឹងទំនាក់ទំនងលួចលាក់ជាមួយលោកស្រី​ Alice Huang ដែលជាស្ត្រីអ្នកជំនួញម្នាក់ដែលត្រូវបានសង្ស័យថាជាចារកម្មរបស់ប្រទេសចិន។

គួរជម្រាបជូនថា បច្ចុប្បន្ន Nvidia គឺជាក្រុមហ៊ុនផលិតបន្ទះឈីបដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក ដែលគ្របដណ្តប់លើទីផ្សារបន្ទះឈីប AI ទូទាំងសកលលោក។ ដូច្នេះ ការស៊ើបអង្កេតនេះបានធ្វើឲ្យអនាគតរបស់លោក Jensen Huang នៅ Nvidia កំពុងធ្លាក់ចូលទៅក្នុងស្ថានភាពមិនច្បាស់លាស់៕​