មហាសេដ្ឋី Elon Musk និង Bernard Arnault របូតលុយម្នាក់ ៨ពាន់លានដុល្លារ

អន្តរជាតិ

គិតត្រឹមថ្ងៃទី ០៥ ខែសីហានេះ មហាសេដ្ឋីមានបំផុតលើលោកទាំង ២រូប គឺមហាសេដ្ឋីអាមេរិក Elon Musk និងមហាសេដ្ឋីបារាំង Bernard Arnault សុទ្ធតែទទួលបាន​ការខាតបង់ម្នាក់ប្រហែល ៨ពាន់លានដុល្លារ បើធៀបនឹងសប្ដាហ៍មុន។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើទោះជារបូតលុយអស់ច្រើនសន្ធឹកក្ដី ប៉ុន្តែ Elon Musk នៅតែក្ដោបងារជាអ្នកមានបំផុតលើ​លោក ជាមួយទំហំទ្រព្យសម្បត្តិប្រមាណ ២៣២,៥ពាន់លានដុល្លារ ខណៈអ្នកមានដាច់គេនៅអឺរ៉ុប Bernard Arnault មានទ្រព្យសម្បត្តិប្រមាណ ២២០ពាន់លានដុល្លារ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៣នេះ ផ្អែកតាមរបាយការណ៍ពី Forbes៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣២,៥ពាន់លានដុល្លារ

2.Bernard Arnault ប្រធាន ក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២២០ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦២,១ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៣,៩ពាន់លានដុល្លារ

5.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៧,៦ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៧,៥ពាន់លានដុល្លារ

7.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១១០,១ពាន់លានដុល្លារ

8.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០៨,៤ពាន់លានដុល្លារ

9.Segey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០៣ពាន់លានដុល្លារ

10.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១០០,៨ពាន់លានដុល្លារ៕