មកស្គាល់ឧកញ៉ាល្បីៗចំនួន៤រូប ដែលមានតំណែងជាសមាជិកព្រឹទ្ធសភា

ជុំវិញ​ឧកញ៉ា

ព្រឹទ្ធសភា ជាអង្គការ​ដែល​មាន​អំណាច​នីតិបញ្ញត្តិ និង​មាន​ភារកិច្ច​សម្របសម្រួល​ការងារ​រវាង​រដ្ឋសភា និង​រដ្ឋាភិបាល ដូចជា​ការ​ពិនិត្យ​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់ ឬ​សេចក្តីស្នើច្បាប់​ជា​ដើម។ សមាជិក​ព្រឹទ្ធសភា ត្រូវ​បាន​ចាត់តាំង​ខ្លះ និង​ត្រូវ​​ជ្រើស​តាំង​ដោយ​ការ​បោះឆ្នោត​អសកល​ខ្លះ ដោយ​មាន​អាណត្តិ ៦​ឆ្នាំ។ ជា​ទូទៅ សមាជិក​ព្រឹទ្ធសភា​ភាគ​ច្រើន គឺជា​អ្នក​នយោបាយ​ចាស់​វស្សា ឬ​មន្ត្រីរាជការ​​ដែល​ចូល​និវត្តន៍ ប៉ុន្តែ​ក្នុងនោះ​ក៏មាន​សមាជិក​មួយ​ចំនួន មាន​ងារ​ជា​អ្នក​ឧកញ៉ា ឬ​ឧកញ៉ា​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចង់​ដឹង​ថា ​​តើ​បច្ចុប្បន្ន​​សមាជិក​ព្រឹទ្ធសភា​រូបណា​ខ្លះ ​​មាន​ងារ​ជា​អ្នកឧកញ៉ា ឬ​ឧកញ៉ា ​ថ្ងៃ​នេះ​ឧកញ៉ា ញូស៍ សូម​បង្ហាញ​ជូន​ដូច​ខាង​ក្រោម៖

១. អ្នកឧកញ៉ា កុក អាន៖ អគ្គនាយកកាស៊ីណូ ហ្គោលឌិនក្រោណ | សមាជិក​ក្រៅ​គណៈកម្មការ (មណ្ឌលភូមិភាគ​ទី​៥)

២. អ្នកឧកញ៉ា លី យ៉ុងផាត់៖ ម្ចាស់ក្រុមហ៊ុនជាច្រើន និងជាប្រធានសមាគមឧកញ៉ាកម្ពុជា | សមាជិក​ក្រៅ​គណៈកម្មការ (មណ្ឌលភូមិភាគ​ទី​៧)

៣. អ្នកឧកញ៉ា ឡាវ ម៉េងឃីន៖ ស្វាមីលោកជំទាវឧកញ៉ា ជឹង សុភាព ដែលទទួលសិទ្ធិឲ្យវិនិយោគទីតាំងបឹងកក ឱ្យក្លាយជាទីក្រុងរណប រយៈពេល៩៩ឆ្នាំ | សមាជិក​ក្រៅ​គណៈកម្មការ (មណ្ឌលភូមិភាគ​ទី​៣)

៤. អ្នកឧកញ៉ា ម៉ុង ឫទ្ធី៖ អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប | ប្រធានគណៈកម្មការទី៣ (មណ្ឌលភូមិភាគ​ទី​៧)។

108 Shares