កម្ពុជា កំពុងពន្លឿនសមាហរណកម្មសេដ្ឋកិច្ចឌីជីថលអាស៊ាន ដើម្បីផលប្រយោជន៍នៃប្រព័ន្ធបច្ចេកវិទ្យា

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា បាននឹងកំពុងពន្លឿនសមាហរណកម្មសេដ្ឋកិច្ចឌីជីថលអាស៊ាន” ដើម្បីទទួលបានផលប្រយោជន៍នៃការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល ដែលសកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការឲ្យដឹងពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងសាលារបស់ Digital Economy Agreement Leadership (DEAL Group) កាលទី២៦ ខែកក្កដា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉ាន សូរស័ក្តិ បានឲ្យដឹងថា សិក្ខាសាលានេះ នឹងផ្តល់នូវឱកាសដ៏ល្អដល់ស្ថាប័នរដ្ឋាភិបាល និងឯកជន ពិភាក្សា-ផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក ដើម្បីចូលរួមចំណែកធ្វើឱ្យសមាហរណកម្មសេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ាន កាន់តែទូលំទូលាយ និងប្រកបដោយបរិយាបន្ន។

លោកបន្តថា ការធ្វើសមាហរណកម្មឌីជីថលក្នុងកម្រិតតំបន់អាស៊ាន បន្ថែមលើ AEC Blueprint ២០២៥ ដែលមានដូចជា ផែនការមេ ICT អាស៊ាន ២០២០, ផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ២០២៥, ក្របខណ្ឌអាស៊ានសម្រាប់ការការពារទិន្នន័យផ្ទាល់ខ្លួន, និងផែនការសកម្មភាពយុទ្ធសាស្ដ្រអាស៊ានសម្រាប់ការអភិវឌ្ឍ SME ២០២៥, កិច្ចព្រមព្រៀងអាស៊ានស្ដីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, និង Bandar Seri Begawan Roadmap។

លោកបន្តថា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបានបង្កើតនូវគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មឌីជីថលអាស៊ាន ដូចជា ការសិក្សាលទ្ធភាពម៉ូដែលបញ្ជូនបច្ចេកវិទ្យាសម្រាប់គម្រោងពាក់ព័ន្ធនឹង SDGs ក្នុងដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងនិរន្តរភាព និងក្របខណ្ឌសម្រាប់ជំរុញកំណើននៃ Ecosystems សម្រាប់អាជីវកម្មឌីជីថលថ្មីក្នុងតំបន់អាស៊ាន។

គួរបញ្ជាក់ដែរថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាញផលប្រយោជន៍នៃការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល រួមមាន៖ ការបង្កើតគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល, ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥, ការបង្កើតបញ្ជរតែមួយជាតិនិងចូលរួម ASEAN Single Windows, និង ការអនុវត្តក្របខណ្ឌគោលនយោបាយក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ជាដើម៕ អត្ថបទ៖ រង្សី