វីដេអូ៖ លោក ថេង សំរិទ្ធិ បានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍វិស័យអគ្គិសនីកម្ពុជា

ជុំវិញ​ឧកញ៉ា មហាសេដ្ឋី និងមុខជំនួញ

សេដ្ឋី និងជំនួញ រដូវកាលទី៣នេះ យើងនាំប្រិយមិត្តមកតាមដានប្រវត្តិនៃការចាប់ផ្តើមជំនួញ និងបច្ចេកទេសដោះស្រាយបញ្ហាអាជីវកម្មរបស់លោក ថេង សំរិទ្ធិ ជាអគ្គនាយកក្រុមហ៊ុន អេស.អិន.ខេ.អ. ភី ខូអិលធីឌី ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ និងតំឡើងសម្ភារៈអគ្គិសនីដ៏ធំនៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សំរិទ្ធិ បានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍វិស័យអគ្គិសនីកម្ពុជា ខណៈលោកធ្លាប់ទទួលបានគម្រោងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីជាច្រើនទីតាំង។ ថ្មីៗនេះក្រុមហ៊ុនលោកទទួលបានគម្រោងដ៏ធំពីអគ្គិសនីកម្ពុជា គឺគម្រោងសាងសង់តភ្ជាប់ពីដែនគោកទៅកាន់តំបន់តំបន់កោះ នៅតំបន់កោះកុង និងគម្រោងក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

សូមទស្សនាវីដេអូខាងក្រោម៖