ក្រុមហ៊ុន WorldBridge និងក្រុមហ៊ុន Cambodia Airports បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីសិក្សាបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាស (Cargo Logistics Hub) នៅអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ

សេដ្ឋី និងមុខជំនួញ

រាជធានីភ្នំពេញ កម្ពុជា – ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ – ក្រុមហ៊ុន WorldBridge និង ក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន VINCI Airports បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅថ្ងៃនេះ ដើម្បីសិក្សារួម គ្នាអំពីសក្តានុពលនៃការបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ឃ្លាំងស្តុក ទំនិញ និងសកម្មភាពអាជីវកម្មពាក់ព័ន្ធ នៅអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ។ ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅនៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋ លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge និងលោក Julien Bert នាយក ប្រតិបត្តិនៃក្រុមហ៊ុន Cambodia Airports ដោយបង្កើតជាក្របខណ្ឌមួយដើម្បីឲ្យក្រុមហ៊ុន ទាំងពីរសិក្សាពីរបៀបដែលមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ឃ្លាំង និងទីតាំង ឡូជីស្ទិក អាចត្រូវបានអភិវឌ្ឍនៅលើដីព្រលានយន្តហោះ ព្រមទាំងពិនិត្យមើលលើលទ្ធភាពនៃអ្វីដែលអាចក្លាយជាច្រករបៀងដឹកជញ្ជូនពហុមធ្យោបាយផ្លូវទឹក និងផ្លូវអាកាសដ៏ ពិតប្រាកដមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលតភ្ជាប់រវាងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិ។

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge បានមាន ប្រសាសន៍ថា៖ «នេះមិនមែនជាការបញ្ចប់ការងារធ្វើកិច្ចព្រមព្រៀងនោះទេ ប៉ុន្តែវាគឺជាការ ចាប់ផ្តើមនៃកិច្ចសន្ទនា។ ក្រុងព្រះសីហនុគឺជាចំណុចប្រសព្វដ៏កម្រមួយ ដែលកំពង់ផែទឹក ជ្រៅរបស់ប្រទេសកម្ពុជាតភ្ជាប់នឹងអាកាសយានដ្ឋានអន្តរជាតិ ហើយពួកយើងជឿជាក់ថាវាអាចក្លាយជាច្រករបៀងដឹកជញ្ជូនពហុមធ្យោបាយផ្លូវទឹក និងផ្លូវអាកាសដ៏ពិតប្រាកដ មួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន VINCI Airports នាំមកនូវជំនាញជាស កលក្នុងប្រតិបត្តិការ និងការអភិវឌ្ឍអាកាសយានដ្ឋាន ហើយនៅពេលដែលផ្គូផ្គងជាមួយ ចំណេះដឹងក្នុងស្រុករបស់ក្រុមហ៊ុន WorldBridge យើងមានមូលដ្ឋានត្រឹមត្រូវក្នុងការវាយ តម្លៃឱកាសនេះ»។

លោក Julien Bert បានមានប្រសាសន៍ថា៖ «ពួកយើងមានគោលបំណងពង្រីក សមត្ថភាពដឹកជញ្ជូនទំនិញតាមយន្តហោះ ពង្រឹងសមត្ថភាពគ្រប់គ្រងទំនិញដឹកតាមយន្ត ហោះ ផ្តល់នូវភាពបត់បែន និងប្រសិទ្ធភាពដែលតម្រូវឱ្យមាន ដើម្បីភាពរីកចម្រើនជាបន្ត បន្ទាប់នៃការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស។ ខ្ញុំមានទំនុកចិត្តថា ភាពជាដៃគូដែលទើប នឹងបង្កើតឡើងរវាង WorldBridge និង Cambodia Airports នឹងបង្កើតតម្លៃយូរអង្វែង សម្រាប់ស្ថាប័នទាំងពីរ ព្រមទាំងពង្រឹងជំហររបស់ប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលឡូជីស្ទិក និងពាណិជ្ជកម្មក្នុងតំបន់»។

ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ក្រុមការងាររបស់ក្រុមហ៊ុនទាំងពីរនឹងសិក្សាឱ កាសនេះរួមគ្នា និងអភិវឌ្ឍចក្ខុវិស័យគម្រោងមេរួមគ្នា។ ភាពជាដៃគូនេះគឺដើរស្របតាម គោលដៅរបស់រាជរដ្ឋាភិបាល ដែលចង់ឲ្យមានហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទិកកាន់តែរឹងមាំ ជាអាទិភាពសម្រាប់ការទាក់ទាញការវិនិយោគ ការគាំទ្រដល់ក្រុមហ៊ុននាំចេញ និងការ បង្កើតការងារ៕