ថិមភលកាហ្វេ មាន​រូប​មន្ត​សម្ងាត់ល្បីតាំង​ពី​បើក​នៅ​សៀមរាប​ រហូត​ពង្រីកសាខា​ច្រើន​កន្លែង​នៅ​​ភ្នំពេញ

អាជីវកម្ម

ថិមភលកាហ្វេ ជាប្រេន​កាហ្វេដ៏​ល្បី​របស់កូនខ្មែរ​មាន​ដើមកំណើត​នៅក្នុង​ទឹកដី​អច្ឆ​រិយៈ​ខេត្តសៀមរាប​។ បច្ចុប្បន្ន ថិមភលកាហ្វេ ​ក៏បាន​ពង្រីក​និង​បង្ហាញ​វត្តមាន​នៅក្នុង​ទីក្រុង​ភ្នំពេញដើម្បី​បំពេញ​បំណង​របស់​អតិថិជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Temple Coffee n bakery លេចរូបរាងឡើងដំបូងនៅក្នុងខេត្តសៀមរាប បើកបម្រើអតិថិជនតាំងពីឆ្នាំ ២០១៥ រហូតមកដល់ពេលនេះមានរយៈពេល ៧ ឆ្នាំហើយ។ កាហ្វេត្នោត និងនំគ្រសង់ ជាកាហ្វេនិងនំប្រចាំត្រកូលរបស់​ថិមភល​កាហ្វេដែលមានរសជាតិឈ្ងុយឆ្ងាញ់ប្លែកមិនអាចបំភ្លេចបាន។

បន្ថែមលើនោះ Temple Coffee n bakery មិនមែន​មានតែ​ភេសជ្ជៈ​មួយ​មុខ​ទេ​ គឺ​មាន​ទាំងអាហារ​ជាច្រើន​មុខ​ថែមទៀត​ ដែ​លប​ង្ក​ភាព​ងាយស្រួល​ដល់​លោកអ្នក​ចង់​ញ៉ាំ​ភេសជ្ជៈ​ក៏បាន​ និងទទួលទាន​អាហារ​ក៏បាន។ ជាពិសេសការ​ដេគ័រ​ហាងដែលរៀបចំឡើងតាមបែបខ្មែរបុរាណនាសម័យសង្គមរាស្ត្រនិយម រួមបញ្ចូលជាមួយស្នាដៃបែបទំនើបស៊ីវីល័យ​យ៉ាងល្អប្រណិត។

ថិមផល កាហ្វេស បាន​ចាប់ផ្តើម​សាងកេរ្តិ៍ឈ្មោះ​ដំបូង​នៅ​ខេត្ត​សៀមរាប។ បន្តមក​ក៏​បាន​ពង្រីក​សាខានៅរាជធានីភ្នំពេញ​នៅ​ឆ្នាំ២០២១មានឈ្មោះថា ថិមភល កាហ្វេសុធារស។ មកទល់ពេលនេះ ថិមភលកាហ្វេពង្រីកទីតាំងបានរហូតដល់ទៅ៥កន្លែង ហើយទីតាំងទាំងនោះរួមមាន៖ ១. ថិមភល កាហ្វេសុធារស  ២. ថិមភល កាហ្វេបូកគោ ៣. ថិមភល កាហ្វេ៥៥(ផ្លូវ៥៥ ជាប់ Cellcard)  ៤. ថិមភល កាហ្វេ៥១(ផ្លូ៥១ ជាប់ Novotel អតីតភោជនីយដ្ឋានអណ្តាតរាំ) និងទី៥. ថិមភល កាហ្វេ សៀមរាប ទីតាំងផ្លូវអាចារ្យស្វា ២៦ ទល់មុខស្ពានវត្តព្រះព្រំរ័ត្ន៕