មក​ដឹង​តម្លៃ​បន្ទប់ស្នាក់នៅ​​ប៊ូទិក​មួយ​កន្លែង ទើប​បើក​ថ្មី​ នៅ​ជិត​​ផ្សារអូឡាំពិក

អាជីវកម្ម

សណ្ឋាគារ​ វី ប៊ូទិក ដែល​ទើប​ដំណើរការ​ថ្មីៗនេះ បាន​រៀបចំកន្លែងស្នាក់នៅស្អាត បរិយាកាសប្រកប​ដោយ​ផាសុកភាព មានបន្ទប់ធំទូលាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បុគ្គលិក​មួយ​រូប​នៅ​សណ្ឋាគារ វី ប៊ូទិក បាន​ប្រាប់​ឧកញ៉ាញូសន៍​ពី​តម្លៃ​បន្ទប់ស្នាក់នៅ​ក្នុង​សណ្ឋាគារ​មាន​បែងចែក​ទៅ​តាម​ជម្រើស​របស់​ភ្ញៀវ​៖
-បន្ទប់គ្រែធំសម្រាប់មនុស្ស​ 2 នាក់​ បន្ទប់ធំ 48 ដុល្លារ (ភេសជ្ជះឥតគិតថ្លៃ)
-បន្ទប់គ្រែធំសម្រាប់មនុស្ស​ 2 នាក់​ បន្ទប់តូច 42 ដុល្លារ (ភេសជ្ជះឥតគិតថ្លៃ)
-បន្ទប់គ្រែធំ1និងគ្រែតូច​ 1 សម្រាប់មនុស្ស​ 3 នាក់​ 52 ដុល្លារ
-បន្ទប់គ្រែតូច2​ សម្រាប់មនុស្ស​ 2នាក់​ 36 ដុល្លារ

បុគ្គលិកដដែល​បាន​បន្ត​ថា តម្លៃ​នេះ​មិន​រួម​បញ្ចូល​អាហារពេលព្រឹកនោះទេ។ ភ្ញៀវ​ដែលមក​ស្នាក់នៅ​ដែលមាន​ភ្ជាប់​កាតវ៉ាក់សាំងនឹង​ទទួល​ការ​បញ្ចុះតម្លៃ១០%។

V Boutique Hotel ទីតាំងនៅផ្ទះលេខ៨៩ ផ្លូវ​១៤៣ សង្កាត់អូឡាំពិក ខណ្ឌ បឹងកេងកង ភ្នំពេញ៕