លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ផ្ញើសារជូនពរ និងកោតសរសើរចំពោះ អ្នកឧកញ៉ា ហ៊ុន ឡាក់ ក្នុងឱកាសដែលត្រូវបានដំឡើងឋានៈ និងតែងតាំងជា អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា

សមាគមឧកញ៉ាកម្ពុជា

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានផ្ញើសារជូនពរ អបអរសាទរ និងកោតសរសើរ​ចំពោះ អ្នកឧកញ៉ា ហ៊ុន ឡាក់ ឱកាសដែលត្រូវបានដំឡើងឋានៈ និងតែងតាំងជា អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកអ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់ថា៖ «ខ្ញុំ សូមអបអរសាទរ អ្នកឧកញ៉ា ហ៊ុន ឡាក់ ចំពោះការទទួលបាន​ការទុកចិត្តពីក្រុមប្រឹក្សាភិបាល និងត្រូវបានក្រុមប្រឹក្សាភិបាលបោះឆ្នោតដំឡើងឋានៈ និងតែងតាំងពី អគ្គលេខាធិការ ទៅជា អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល​ពេញអង្គ លើកទី១១ អាណត្តិទី១ ឆ្នាំ២០២៦ នាពេលថ្មីៗនេះ»។

ជាពិសេស លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានសង្កត់ធ្ងន់ថា៖ «ខ្ញុំ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អ្នកឧកញ៉ា ហ៊ុន ឡាក់ ដែលបានលះបង់ពេលវេលា ទ្រព្យធនផ្ទាល់ខ្លួន និងខិតខំប្រឹងប្រែងក្នុងការចូលរួម​រៀបចំ​ចាត់ចែង បង្កើតសមាគមឧកញ៉ាជាមួយខ្ញុំ រួមនឹងសហស្ថាបនិកផ្សេងទៀត និងបានតាក់តែងរាល់ឯកសារនានា​របស់សមាគម ព្រមទាំងបានបម្រើគ្រប់រាល់សកម្មភាពនានា និងកិច្ចការងារសង្គមរបស់សមាគម ចាប់តាំងពីថ្ងៃ​ដំបូង​រហូតមករហូតពេលនេះ និងបន្តទៅថ្ងៃអនាគត»។

ជាមួយគ្នានេះ លោកអ្នកឧកញ៉ាប្រធាន ក៏បានជូនពរអ្នកឧកញ៉ា ហ៊ុន ឡាក់ សូមទទួលបាននូវសេចក្តីសុខ សុភមង្គល និងជោគជ័យរាល់ភារកិច្ចបន្ថែមទៀតសម្រាប់តួនាទីថ្មីនេះដើម្បីជាប្រយោជន៍ដល់សមាជិកទាំងអស់ និងសមាគមឧកញ៉ាកម្ពុជាផងដែរ។